ព័ត៌មានជាតិ
ករណីបេក្ខជនមានកម្ដៅលើស ៣៧,៥ អង្សាសេ តើអាចប្រឡងសញ្ញាបត្រ បានទេ?
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២១នេះ នឹងចាប់ផ្ដើម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះដដែល ដោយមិនមានការប្រែប្រួល ឬពន្យារពេលឡើយ។ ទន្ទឹមពេល កម្ពុជា កំពុងសម្របខ្លួនរស់ក្នុងបរិបទកូវីដ១៩ ករណីរកឃើញបេក្ខជនមានកម្ដៅលើសពី ៣៧,៥ អង្សាសេ តើអាចប្រឡងសញ្ញាបត្រ បានទេ?

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកានេះថា ក្នុងករណីរកឃើញបេក្ខជនមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ក្រុមការងារនៃមណ្ឌលប្រឡងនោះត្រូវ វាស់ស្ទង់កម្ដៅម្ដងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង និងកន្លែងបំពេញភារកិច្ចរបស់ខ្លួន ប្រសិនបើកម្ដៅចុះធម្មតាវិញ។

លោក រស់ សុវាចា បញ្ជាក់បន្តថា ករណីដែលស្ទង់កម្ដៅលើកទី២ នៅតែខ្ពស់លើសពី ៣៧,៥ អង្សាសេដដែល ចំពោះបេក្ខជនត្រូវបញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុក ដោយរក្សាលេខតុ លេខបន្ទប់ដដែល និងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងដុំកិច្ចការបេក្ខជននៅបន្ទប់ដើម តាមម៉ោងមុខវិជ្ជានីមួយៗ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះបញ្ជាក់បន្ថែមថា ប្រើប្រាស់ស្រោមដៃនៅពេលដំណើរការឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់ មុនពេលចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ការប្រមូល និងវេចខ្ទប់សន្លឹកកិច្ចការបេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥ អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។
គួរបញ្ជាក់់ថា នៅរសៀលនេះ ក្នុងគោលដៅធានាសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជននៅអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំអំពី វិធានការសុវត្ថិភាព និងសុខភាពដល់គណៈកម្មការប្រឡងនៅតាមគ្រឹះស្ថានសិក្សានីមួយៗ នៅមុនដំណើរការសំណេរ និង ក្នុងពេលដំណើរការសំណេរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


