ព័ត៌មានអន្ដរជាតិ
នេះចំនួនវ៉ាក់សាំង ដែល WHO អនុម័តប្រើប្រាស់ទូទាំងពិភពលោក
គិតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើប្រាស់វ៉ាកសាំងប្រភេទផ្សេងគ្នា នៅទូទាំងពិភពលោក។
មកដឹងចំនួនវ៉ាក់សាំងដែល WHO អនុម័ត មកដល់ពេលនេះ មានចំនួនប៉ុន្មានហើយ ?
១ វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford នៃក្រុមហ៊ុន AstraZeneca

វ៉ាក់សាំងចាក់ ២ ដូសនេះ ផលិតដោយ AstraZeneca-SKBio និងវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ត្រូវបាន WHO ទទួលស្គាល់នៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២១។ វ៉ាក់សាំង AstraZeneca តម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព ២០ អង្សាសេ រហូតដល់ទៅ ៦ ខែ ហើយប្រសិទ្ធភាពគឺ ៩៥ ភាគរយ ។
ក្រុមអ្នកជំនាញរបស់ WHO ផ្ដល់ការណែនាំសម្រាប់ក្នុងក្រុមអាយុ ដែលបានណែនាំ ដូចជាស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងក្រុមអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
២ វ៉ាក់សាំង Johnson & Johnson របស់អាមេរិក

វ៉ាក់សាំងចាក់តែ ១ ដូសរបស់ក្រុមហ៊ុននេះ ទទួលស្គាល់នៅថ្ងៃទី ១២ មីនា ឆ្នាំ ២០២១។ វាអាចរក្សាទុកបានរយៈពេល ៣ ខែ នៅសីតុណ្ហភាព ២-៨ អង្សារសេ ហើយមានអាយុកាលយូរជាងពីរឆ្នាំ។
ទិន្នន័យដ៏ច្រើនពីការសាកល្បងព្យាបាលដ៏ធំ ដែលចែករំលែកដោយក្រុមហ៊ុនក៏បង្ហាញផងដែរថា វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាពចំពោះមនុស្សចាស់យ៉ាងខ្លាំង។
៣ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech

WHO បានចុះបញ្ជីវ៉ាក់សាំង ២ដូសនេះ សម្រាប់ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃ ៣១ ធ្នូ ២០២០។ Pfizer-BioNTech អាចរក្សាទុកចន្លោះ-៦០ ទៅ -៩០ អង្សាសេ និងមានប្រសិទ្ធភាព ៩៥ ភាគរយ ។
៥ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna

វ៉ាក់សាំងចាក់ ២ដូសរបស់ក្រុមហ៊ុន Moderna បានអនុម័តចុះបញ្ជីប្រើប្រាស់ជាបន្ទាន់នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ។
ចំពោះវ៉ាក់សាំងនេះ ស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងក្រុមអាយុ ១៨ ឬខ្ពស់ជាងនេះ សុទ្ធតែអាចចាក់បានដោយសុវត្ថិភាព ។
៥ វ៉ាក់សាំង Sinopharm របស់ចិន

វ៉ាក់សាំងចាក់ ២ ដូសនេះ ផលិតដោយ Beijing Bio-Institute of Biological Products Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China National Biotec Group (CNBG) និងត្រូវបាន WHO ទទួលស្គាល់នៅថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១។ ដោយផ្អែកលើភស្តុតាងដែលមានទាំងអស់ WHO ណែនាំវ៉ាក់សាំងនេះ សម្រាប់មនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។
វ៉ាក់សាំង Sinopharm ក៏បង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង ១០ ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ក៏ដូចជាតំបន់ដទៃទៀត។
ដោយឡែក ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងគឺ ៧៩ ភាគរយ និងទុកក្នុងសីតុណ្ហភាពចន្លោះ ២ ទៅ ៨ អង្សាសេ។
៦ វ៉ាក់សាំង Sinovac របស់ប្រទេសចិន

វ៉ាក់សាំងនេះផលិតដោយក្រុមហ៊ុនឱសថ Sinovac ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានចុះបញ្ជីដាក់ឲ្យប្រើប្រាស់បន្ទាន់នៅថ្ងៃទី ១ មិថុនា ២០២១។ WHO បានណែនាំវ៉ាក់សាំងនេះ តម្រូវឲ្យចាក់សម្រាប់មនុស្សពេញវ័យ ដែលមានអាយុលើសពី ១៨ ឆ្នាំឡើង។ ទិន្នន័យថ្មីៗនេះ កុមារអាយុ ៥ ឆ្នាំឡើង ក៏អាចចាក់វ៉ាក់សាំង Sinovac បានដែរ។
ចំណែក ប្រសិទ្ធភាពមានចន្លោះ ៥០ ទៅ ៨០ភាគរយ អាចទុកក្នុងសីតុណ្ហភាពចន្លោះ ២ ទៅ ៨ អង្សាសេ។
៧ Covaxin របស់ឥណ្ឌា

កាលពីថ្ងៃ ពុធ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ WHO បានអនុម័តវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងនេះ បានណែនាំឲ្យប្រើជាពីរដូស ដោយមានចន្លោះពេលចាក់ថ្នាំ ៤ សប្ដាហ៍ គ្រប់ក្រុមអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ។
Covaxin ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព ៧៨ភាគរយ ប្រឆាំងនឹងកូវីដដើម នៃភាពធ្ងន់ធ្ងរណាមួយ ១៤ ឬច្រើនថ្ងៃ បន្ទាប់ពីការចាក់លើកទី២ ហើយស័ក្ដិសមបំផុតសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យម ដោយសារតម្រូវការផ្ទុកងាយស្រួល។
គួរបញ្ជាក់ថា ប្រភេទវ៉ាក់សាំងដែល WHO បានអនុម័តកន្លងមក សុទ្ធតែមានប្រតិកម្មមិនខុសគ្នាពីវ៉ាក់សាំងដទៃទៀតឡើយ។ វ៉ាក់សាំងទាំងនោះ ក្រោយពីចាក់រួច មនុស្សគ្រប់គ្នាអាចមានប្រតិកម្មធ្ងន់ស្រាល អាស្រ័យលើរាងកាយបុគ្គលនាក់ៗ ហើយមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬប៉ះពាល់ជីវិតឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


