Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីវ៉ាក់សាំងចាក់និងថ្នាំគ្រាប់ ពិភពលោកនៅមានអាវុធកម្ចាត់កូវីដមួយទៀត ស្ថិតក្នុងដំណាក់កាលតេស្ត

បានផុស

នៅ

ខណៈប្រទេសលើពិភពលោក កំពុងផលិតវ៉ាក់សាំងសម្រាប់ចាក់ និងថ្នាំគ្រាប់លេបយ៉ាងមមាញឹក ដើម្បីព្យាបាលជំងឺកូវីដ ​១៩ ក្នុងនោះក្រុមហ៊ុនខ្លះ ក៏កំពុងតែផលិតថ្នាំបាញ់តាមច្រមុះ ប្រភេទ​ស្រ្តៃយ៍ ផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។

ទន្ទឹមនោះ ប្រទេសខ្លះកំពុងតែធ្វើការសាកល្បង ថ្នាំបាញ់តាមច្រមុះប្រភេទ​ស្រ្តៃយ៍លើមនុស្ស​ និងរង់ចាំការអនុញ្ញតឲ្យប្រើប្រាស់ទូលំទូលាយផងដែរ។

១ Ad5-nCoV​ ក្រុមហ៊ុន CanSino Biologics របស់ប្រទេសចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន CanSinoBIO កំពុងអភិវឌ្ឍវ៉ាក់សាំងបាញ់ចូល​តាម​ច្រមុះ រួមគ្នា​ជាមួយ​វិទ្យាស្ថាន​ជីវបច្ចេកវិទ្យាទីក្រុងប៉េកាំង។ វ៉ាក់សាំងវ៉ិចទ័រ Adenovirus ប្រភេទ ៥ (Adenovirus Type 5 Vector) ឬ Ad5-nCoV របស់​ចិនត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ជាមួយ​នឹងសុវត្ថិភាពឆ្លើយតប​នៃប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ហើយវា​មានប្រសិទ្ធភាពខ្លាំង​ជាងថ្នាំចាក់ទៅទៀត ។

វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV អាចបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាព​ស៊ាំ កោសិកាដ៏ខ្លាំងក្លាក្នុងរយៈពេល ១៤ ថ្ងៃ ពោលវារក្សាកម្រិតដូចគ្នា​ ទៅនឹងវ៉ាក់សាំងចាក់បញ្ចូលសាច់ដុំ ។ ចំណែកលទ្ធផលនៃការសាកល្បងចុងក្រោយបង្អស់បានបង្ហាញថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV រឹត​តែមានសុវត្ថិភាពល្អ នៅពេលដែលក្មេងអាយុពី ៦ ទៅ ១៧ ឆ្នាំបានប្រើប្រាស់វ៉ាក់សាំង​នេះ ហើយអត្រានៃប្រតិកម្មមិនល្អគឺទាបជាងមនុស្សធំ ។

២ Sputnik V ប្រទេសរុស្សី

យើង​តាម​សារព័ត៌មាន Reuters បាន​បញ្ជាក់​កាលពី​ថ្ងៃ ១២ ខែតុលា ឆ្នាំ២០២១ ថា ប្រទេស​រុស្សី​បាន​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឈ្មោះថា​ Sputnik V ដែល​ជា​ប្រភេទស្រ្តៃយ៍​បាញ់ចូលក្នុង​ច្រមុះ​ផ្ទាល់ ទៅលើមនុស្សពេញវ័យ។ ។ ទិន្នន័យដែលបានបញ្ជាក់ពីឱសថដ្ឋានរដ្ឋរុស្សី បង្ហាញថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះនេះ ត្រូវប្រើប្រាស់ ២ ដូស ក្នុងអំឡុងពេលធ្វើតេស្តនៅគ្លីនិកមួយក្នុងទីក្រុង ST Petersburg ប៉ុន្តែ​ប្រភព​មិន​បញ្ជាក់​កាល​បរិច្ឆេទ​ធ្វើ​តេស្ត​នោះ​ទេ ។

៣ វ៉ាក់សាំងបាញ់តាមច្រមុះរបស់ ថៃ ២ ប្រភេទ

វ៉ាក់សាំងនេះបង្កើតឡើងដោយមជ្ឈមណ្ឌល​ជាតិ សម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​ដុះ​សាច់​ក្នុង​ច្រមុះ និង​ផ្តាសាយ​ផងដែរ។

អ្នកនាំ​ពាក្យរងរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បាន​និយាយថា ការ​សាកល្បងនេះ​ក៏​នឹង​ធ្វើ​តេស្ត​ការពារ​ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ផងដែរ ប៉ុន្តែនៅដំណាក់កាលទី ២ នៅខែ មីនា ឆ្នាំក្រោយ ហើយយើងមានគោលដៅ​ផលិត​សម្រាប់​ការ​ប្រើប្រាស់​ទ្រង់ទ្រាយ​ធំ​ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២២ ប្រសិន​បើ​លទ្ធផល​ល្អ ។

៤ INNA-051 ក្រុមហ៊ុន Ena Respiratory

ស្រ្ពាយបាញ់​តាម​ច្រមុះ​ដែលមានឈ្មោះថា INNA-051 អាចនឹងត្រូវប្រើប្រាស់ ជា​ប្រភេទ​វ៉ាក់សាំង​ស្រ្តៃយ៍បាញ់​ច្រមុះ ដើម្បី​កាត់បន្ថយ​កម្រិត​ឆ្លង​វីរុស​កូវីដ​បាន​រហូត​ដល់ ៩៦ ភាគរយ។ បន្ថែម​ពី​នេះ​ ក្រុមហ៊ុន​នេះ តាមរយៈការធ្វើ​តេស្ដ​នៅ​លើ​សត្វ​បាន​ជោគជ័យ ខ្លួន​មាន​សង្ឃឹមថា INNA-051 អាច​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ក្នុង​ការ​ដឹកនាំ ការ​ធ្វើតេស្ដ​លើ​មនុស្ស​ក្នុង​ពេល​ឆាប់​ៗ​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រៅពី Molnupiravir ពិភពលោក​​មានថ្នាំកូវីដ​ផ្សេងទៀត ក៏មានប្រសិទ្ធភាព តែស្ថិតក្នុងដំណាក់កាលតេស្ត

ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម