អាជីព
គន្លឹះ ៥ សម្ភាសន៍ការងារ ឆាប់ទទួលបានជោគជ័យលឿន ក្នុងអាជីពដែលប៉ង
ប៉ុន្មាននាទីដំបូងនៃការសម្ភាសន៍ អាចជះឥទ្ធិពលយ៉ាងច្បាស់លាស់ ទៅលើរបៀបនៃអ្នកសម្ភាសន៍ ដែលកំពុងតែលួចសង្កេតតាមដាន និងពិនិត្យមើលកាយវិការជាក់លាក់ណាមួយ របស់យើងដូចគ្នា។
ខាងក្រោមជាគន្លឹះ ៥ នាទីរហ័ស ធ្វើឲ្យអ្នកសម្ភាសន៍ ឆាប់ចងចាំពីខ្លួនយើង ជាពិសេសឆាប់បានការងារកន្លែងនោះ។

១ ប្រុងប្រៀបខ្លួនជានិច្ច មុនពេលចាកចេញពីផ្ទះ
យើងមិនអាចស្មានដឹងថា នឹងជួបនរណានៅពេលធ្វើដំណើរតាមផ្លូវ ឬខណៈពេលកំពុងឡើងអគាររបស់ក្រុមហ៊ុន។ ដូច្នេះ ត្រូវប្រាកដថា យើងត្រូវប្រកបដោយភាពរួសរាយរាក់ទាក់ ទំនុកចិត្ត និងវិជ្ជាជីវៈ ចាប់ពីពេលដែលចាប់ផ្ដើមចេញដំណើរពីផ្ទះ។
ត្រូវប្រាកដថា មកដល់មុនម៉ោង ដើម្បីទុកពេលឲ្យខ្លួនឯងសម្រាក។ ដាក់ទូរសព្ទ ក្នុងសំឡេងស្ងាត់ ធ្វើការសន្ទនាជាមួយអ្នកទទួលភ្ញៀវ និងអ្នកជុំវិញ ដើម្បីបង្កើតទំនាក់ទំនងជាមួយគ្នា។
២ ចាត់ទុកអ្នកគ្រប់គ្នាដែលជួប ជាអ្នកសម្ភាសន៍របស់យើងវិញ
ត្រូវប្រាកដថា អ្នកមានភាពគួរសម និងរួសរាយរាក់ទាក់ចំពោះអ្នកគ្រប់គ្នា ដែលជួបក្នុងដំណើរការសម្ភាសន៍។ ទាំងនេះគឺជាចំណុចទំនាក់ទំនងទាំងអស់ ជាមួយនិយោជក និងសហការីនាពេលអនាគត ដ៏មានសក្ដានុពល។ ដែលជារឿយៗយើងត្រូវចែករំលែកចំណាប់អារម្មណ៍ខ្លួនឯងជាមួយរបស់ពួកគេ ។ ហើយក៏ត្រូវប្រាកដដែរថា អ្នកគ្រប់គ្នាដែលអ្នកបានទាក់ទងជាមួយ ឃើញអ្នកនៅក្នុងពន្លឺវិជ្ជមាន។

៣ ត្រូវបង្កើតចំណាប់អារម្មណ៍ដំបូង
ការបង្កើតចំណាប់អារម្មណ៍ដំបូង គឺជាអ្វីដែលបេក្ខជនគ្រប់គ្នាគួរធ្វើ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកសម្ភាសន៍។ចំណាប់អារម្មណ៍ដំបូង មិនមែនសំដីតែមួយមុខឡើយ តែជាការញញឹមដោយទំនុកចិត្ត ចាប់ដៃគ្នាយ៉ាងរឹងមាំ សម្លឹងភ្នែក ក្នុងរយៈពេលប៉ុន្មាននាទី ទាំងនោះគឺមានន័យថា យើងកំពុងចង់បានការងារធ្វើនៅកន្លែងរបស់គេហើយ។
៤ ត្រៀមខ្លួនសម្រាប់ការនិយាយ
ការនិយាយ ជាវិធីមួយសម្រាប់មនុស្សក្នុងការបង្កើតទំនាក់ទំនង ស្និទ្ធស្នាល ដែលបង្ហាញពីទំនាក់ទំនងអាជីវកម្មប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះ ជាផ្នែកនៃការរៀបចំសំភាសន៍ ការគិតទុកជាមុនអំពីប្រធានបទដែលទំនងជាអាចនឹងកើតឡើង ដើម្បីជួយឲ្យការសន្ទនាប្រព្រឹត្តទៅដោយរលូន។
គន្លឹះសំខាន់គឺត្រូវបង្កើតប្រធានបទ ដែលអ្នកចាប់អារម្មណ៍រួមគ្នា អ្នកអាចសួរ និងឆ្លើយសំណួរដែលអាចទុកចិត្តបាន។។ ឧទាហរណ៍ តើនិយោជកដែលមានសក្តានុពលរបស់អ្នក មាននៅក្នុងព័ត៌មានថ្មីៗនេះទេ? ឬ អាចសួរអំពីផលប៉ះពាល់ដែលអាចកើតមានលើក្រុមហ៊ុននៃព្រឹត្តិការណ៍ថ្មីៗនេះ ដូចជាច្បាប់អន្តោប្រវេសន៍ថ្មី ការធ្លាក់ចុះតម្លៃភាគហ៊ុន ឬការវាយប្រហារមេរោគធ្ងន់ធ្ងរ? ក្នុងករណីនីមួយៗ ត្រូវប្រាកដថាអ្នកមានគំនិតគួរឲ្យចាប់អារម្មណ៍ផ្ទាល់ ដើម្បីរួមចំណែកផងដែរ។

៥ ត្រៀមឆ្លើយសំណួរអ្នកជានិច្ច
ជាគំនិតល្អ ក្នុងការមានចំណុចសំខាន់ពីរ ឬបីដែលអ្នកចង់ធ្វើ អំពីអ្វីដែលអ្នកត្រូវផ្តល់ជូន និងអ្វីដែលអ្នកកំពុងស្វែងរក ឧទាហរណ៍ ‘ខ្ញុំត្រៀមខ្លួនរួចជាស្រេច សម្រាប់បញ្ហាប្រឈមនៃការគ្រប់គ្រងក្រុម, ខ្ញុំរួមបញ្ចូលគ្នានូវបទពិសោធន៍អនុលោមភាពជាមួយនឹងជំនាញបច្ចេកទេស, នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំបានបង្កើតជំនាញបំប្លែងឌីជីថលយ៉ាងទូលំទូលាយល។ល។
ទាំងនេះគឺជាចំណុចសំខាន់ ដែលយើងចង់ឲ្យអ្នកសម្ភាសន៍ចងចាំយើង។ ដូច្នេះ ព្យាយាមធ្វើវាតាមធម្មជាតិ គ្រប់ពេលដែលអ្នកអាចធ្វើបាន សូម្បីតែប៉ុន្មាននាទីដំបូងក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


