ព័ត៌មានអន្ដរជាតិ
មកដឹងពីលក្ខណៈរបស់ប្រភេទយន្តហោះ Boeing 787 ដែលទើបធ្លាក់នៅឥណ្ឌា
ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India នៅថ្ងៃទី១២ខែមិថុនា នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដោយបណ្តាលឲ្យអ្នកជិះលើយន្តហោះសរុប ២៤២នាក់ដែលមិនមានសង្ឃឹមរស់រានមានជីវិត ខណៈពេលដល់ពេលនេះ មនុស្សជាង២០០នាក់ត្រូវបានបញ្ជាក់ថា ស្លាប់ហើយ។

តាមសេចក្តីរាយការណ៍របស់ BBC នេះជាលើកទីមួយហើយ ដែលយន្តហោះ Boeing 787 ធ្លាក់បែបនេះ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកមានរឿងអាស្រូវនូវប្រភេទយន្តហោះម៉ូដែលផ្សេងដែលធ្លាប់ធ្លាក់។
មកដឹងពីលក្ខណៈរបស់យន្តហោះប្រភេទ Boeing 787
យោងតាម BBC ម៉ូដែលនេះត្រូវបានដាក់ឱ្យដំណើរការកាលពី១៤ឆ្នាំមុន ហើយទើបតែ ៦សប្តាហ៍មុន ក្រុមហ៊ុនផលិតយន្តហោះអាមេរិកបានសរសើរពីការពិតដែលម៉ូដែលនេះត្រូវបានគេស្គាល់ថា ជា Dreamliner បានឈានដល់ចំណុចសំខាន់នៃការដឹកអ្នកដំណើរ១ពាន់លាននាក់។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិក Boeing បានលើកឡើងថា ក្រុមហ៊ុនបានបញ្ចេញយន្តហោះប្រភេទ Boeing 787 មានជាង ១១៧៥គ្រឿង បានហោះហើរជិត ៥លានជើងហោះហើរ គ្របដណ្តប់ជាង ៣០លានម៉ោងទូទាំងសកលលោក។
ការធ្លាក់នេះគឺជាការវាយប្រហារមួយសម្រាប់ក្រុមហ៊ុនដែលបាននិងកំពុងតស៊ូដើម្បីជម្នះបញ្ហាជាច្រើន រួមទាំងការធ្លាក់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងកម្មវិធី 737 របស់ក្រុមហ៊ុន Boeing ដែលបានធ្លាក់ជាបន្តបន្ទាប់ក្នុងសេវាកម្មហោះហើរនៅក្នុងសកលលោក៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


