សន្តិសុខសង្គម
គម្រោងស្ថាបនាប្រព័ន្ធលូថ្មីមួយខ្សែប្រវែងជាង៥០០ម៉ែត្រ នៅសង្កាត់ចោមចៅទី៣សម្រេចបាន៥០ភាគរយ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូបង្ហូរទឹកថ្មីមួយខ្សែមានប្រវែងជាង៥០០ម៉ែត្រ ឆ្លងកាត់ភូមិចំនួន២ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ដើម្បីបញ្ចៀសការជន់លិចពីជំនន់ទឹកភ្លៀង ខណៈការស្ថាបនាគិតមកដល់ពេលនេះ សម្រេចបាន៥០ភាគរយ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា ប្រព័ន្ធលូថ្មីនេះត្រូវបានស្ថាបនាឆ្លងកាត់ចំនួន២ភូមិ គឺភូមិព្រៃទា និងភូមិត្រពាំងពោធិ៍។ លោកចៅសង្កាត់បន្ថែមថា រយៈពេលជាង១០ថ្ងៃមកនេះ ក្រុមការងារកំពុងពន្លឿនក្នុងការស្ថាបនាដេីម្បីសម្រួលដល់ចរន្តទឹកហូរបានលឿនបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។

លោកចៅសង្កាត់បានបន្ថែមថា ការកាយរៀបចំប្រព័ន្ធលូថ្មីនេះ ក្នុងភូមិព្រៃទា មានប្រវែង៤០២ម៉ែត្រ មុខកាត់១ម៉ែត្រ និងភូមិត្រពាំងពោធិ៍មានប្រវែង១២៧ម៉ែត្រ មុខកាត់០.៨០ម៉ែត្រ សរុបទាំង២ភូមិមានប្រវែង ៥២៩ម៉ែត្រ ដោយប្រេីប្រាស់ថវិការមូលនីធិអភិវឌ្ឍន៍របស់សាលាខណ្ឌពោធិ៍សែនជ័យ។ លោកបញ្ជាក់ថា គិតមកត្រឹមពេលនេះ ការស្ថាបនាបានសម្រេច៥០ភាគរយហេីយ និងពន្លឿនឲ្យឆាប់រួចរាល់មុនពេលរដូវវស្សាចូលមកដល់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


