ព័ត៌មានអន្ដរជាតិ
ម៉ូឌី រៀបរាប់ពីសោកនាដកម្មធ្លាក់យន្តហោះ ឯប៉ូលិសថា«គ្មានអ្នកនៅរស់ឡើយ»
នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ដោយបង្ហាញពីទុក្ខសោកដ៏ក្រៀមក្រំបំផុត និង ចាត់ទុកជាឧបទ្ទវហេតុដ៏សែនរន្ធត់ ក្រោយការធ្លាក់យន្តហោះដឹកអ្នកដំណើរសរុប២៤២នាក់ ដែលប៉ូលិសសន្និដ្ឋានថា «គ្មានម្នាក់ណានៅរស់រានមានជីវិតឡើយ»។

នាយករដ្ឋមន្ត្រី ឥណ្ឌា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា៖«សោកនាដកម្មនៅ Ahmedabad បានធ្វើឱ្យយើងរន្ធត់ឥតឧបមា និងសោកសៅក្រៃលែង។ វាជាការឈឺចិត្តដែលពីការថ្លែងរួច។ នៅក្នុងពេលវេលាដ៏សោកសៅនេះ គំនិតរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ដោយសារឧបទ្ទវហេតុនេះ។ [ខ្ញុំ]បានទាក់ទងជាមួយក្រុមរដ្ឋមន្ត្រី និងអាជ្ញាធរដែលកំពុងធ្វើការដើម្បីជួយអ្នកដែលរងគ្រោះ»។
សេចក្តីរាយការណ៍ផ្ទាល់របស់ BBC ដែលយោងពីការផ្សាយរបស់ AFP និង AP ដែលបានទាក់ទងផ្ទាល់ទៅប៉ូលិស បានផ្សាយថា «ទំនងគ្មានអ្នករស់រានមានជីវិតណាម្នាក់ពីការធ្លាក់យន្តហោះនេះទេ»។
រ៉ាន់ រើយ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


