ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ ពលរដ្ឋនៅខាងក្រោយចាត់ទុកកងទ័ពជួរមុខថា ជាបងប្អូនខ្មែរតែមួយ នឹងប្រឹងផ្ដល់ស្បៀងមិនឱ្យខ្វះខាតឡើយ
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត អះអាងថាក្រុមគ្រួសារនៃក្រសួងបរិស្ថាន ចាត់ទុកថាកងទ័ពដែលជារៀមច្បង សុទ្ធសឹងតែជា បងប្អូនបង្កើត សាច់មួយ ឈាមមួយ ទោះបីជាមិនកើតក្នុងផ្ទៃម្ដាយតែមួយ ប៉ុន្ដែកងទ័ពទាំងអស់សុទ្ធតែជាខ្មែរតែមួយ ជាតិតែមួយ ដែលត្រូវរួមសុខទុកជាមួយគ្នា។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការកងអង្គរក្ស នាថ្ងៃទី១២ ខែមិថុនានេះ ក្រោមក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណ នឹងដឹងគុណ ជូនចំពោះរៀមច្បង និងកងទ័ពទាំងអស់ ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា ក្នុងនាមជាអ្នកនៅជួរក្រោយ នឹងធ្វើជាខឿនដ៏រឹងមាំ បន្តគាំពារ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ ជូនដល់បងប្អូន មិនឱ្យខ្វះខាតឡើយ។

លោក អ៊ាង សុផល្លែត បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ នៅលើលោកសូមឱ្យជួយថែរក្សាកងទ័ពឱ្យទទួលបានជោគជ័យ ការការពារទឹកដី ពីការប៉ុនប៉ុង ឈ្លានពាន ដណ្ដើមដែនដីរបស់កម្ពុជា និងដើម្បីថែរក្សាការពារ សុខសន្ដិភាព និងការបង្រួបបង្រួមជាតិ ដែលជាកេរ្ដិ៍តំណែរ របស់ ស្ថាបនិក អគ្គមគ្គទេសក៍ឯក និងប្រតិបត្ដិករនរយោបាយ ឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដើម្បីអនុវត្ដឱ្យបានជោគជ័យ លើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ តាមគោលការណ៍ប្រកបដោយភាពឈ្លៀសវៃ ប្រកបដោយយុទ្ធសាស្រ្ដរបស់សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសនោះ លោក អ៊ាង សុផល្លែត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ផងដែរ។

គួរឱ្យដឹងថា អំណោយដែលរដ្ឋមន្ត្រីក្រសួងបរិស្ថាន នាំយកទៅផ្ដល់ជូនកងទ័ពជួរមុខមានដូចជា អង្ករចំនួន២០០បាវ មី២០០កេស ប្រេងឆាប្រមាណ៣០០លីត្រ ទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី២០០យួរ ប៊ីចេង៥០កញ្ចប់ អំបិល២០០គីឡូ ខ្ទឹមស៥០គីឡូ ត្រីងៀត៥០០គីឡូ សាច់ក្រក២០០គីឡូ ប្រហុក១០០គីឡូ ផ្អកត្រី១០០គីឡូ អង្រឹង៥០០ អាវភ្លៀង៥០០អាវ និងទឹកប្រាក់ឧបត្ថម្ភមួយចំនួនធំទៀត៕

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


