កីឡា
លន បញ្ញា ចេញក្រៅប្រទេសលើកនេះ ប៉ះ Daniel ជាជើងខ្លាំងប្រចាំប្រទេស នូវែលសេឡង់
កីឡាករគុនខ្មែរឆ្នើមៗចំនួន ៥ នាក់ នឹងត្រូវឆ្លងទ្វីបចេញទៅប្រកួតនៅប្រទេស នូវែលសេឡង់ ដោយត្រូវជួបជាមួយម្ចាស់ផ្ទះ ៥ ទល់ ៥ នាថ្ងៃ សៅរិ៍ ទី ២១ ខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

កីឡាកររបស់កម្ពុជា ដែលមានឈ្មោះចេញទៅប្រកួតនៅទីនោះរួមមាន លន បញ្ញា, ឡៅ ចន្ទ្រា, ធន់ វណ្ណា, ថៃ រ៉េត និង ធន់ ចាន់តាក់។
ចំណែកគូប្រកួតនីមួយៗវិញក៏បានប្រកាសជាផ្លូវការហើយដែរ ក្នុងនោះ នាគចម្បាំង លន បញ្ញា ត្រូវជួបជាមួយកីឡាករ Daniel Ruwanga, ឡៅ ចន្ទ្រា ត្រូវជួប Suran Juanmiry, ធន់ វណ្ណា ត្រូវជួប Dominic Reed, ថៃ រ៉េត ត្រូវជួប Arshia Ebadi និងចុងក្រោយ ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាករ Issac Tshikula។

ចំពោះគូទាំង ៥ ខាងលើ រាប់បានសុទ្ធតែជាកីឡាករខ្លាំងៗ ជាពិសេសគូរបស់បញ្ញា កីឡាករ Daniel Ruwanga និងឡៅ ចន្ទ្រា កីឡាករ Suran Juanmiry ប៉ុន្តែមួយគូ ដែលចាប់អារម្មណ៍បំផុត គឺជំនួបរវាងកូនសិស្សលោកគ្រូ ធន់ សុភា កីឡាករ លន បញ្ញា ទល់នឹងកីឡាករម្ចាស់ផ្ទះ Daniel Ruwanga។
Daniel ត្រូវបានគេចាត់ទុកជាកីឡាករលំដាប់ម្នាក់ប្រចាំសង្វៀន King in the Ring ក្នុងប្រទេស នូវែលសេឡង់។ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៥ កន្លងទៅ រូបគេបានចូលប្រកួតដណ្តើមខ្សែក្រវាត់ 8 Men King in the Ring។ រូបគេធ្វើបានយ៉ាងល្អក្នុង ២ ប្រកួតដំបូង ប៉ុន្តែនៅក្នុងការប្រកួតចុងក្រោយ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្ររូបគេបានចាញ់កីឡាករ Suran Juanmiry ដោយពិន្ទុ ដែលជាដៃគូឡៅ ចន្ទ្រា។
ងាកមកមើលអំពីស្ថិតិប្រកួតវិញ កីឡាករសញ្ជាតិ នូវែលសេឡង់ រូបនេះធ្លាប់ប្រកួតអាជីពបានចំនួន ២០ ដង ក្នុងនោះឈ្នះ ១៤ ដង (ផ្តួលដៃគូសន្លប់ ២ ដង) និងចាញ់ ៦ដង។ Daniel មានជំនាញប្រកួតទាំងក្បាច់គុនប្រដាល់សេរី និង Kick Boxing ហើយចំណុចពិសេសរបស់គេ គឺជាកីឡាករស្វិតធន់ ចូលចិត្តបុក ដៃត្រង់ និងពូកែទាត់ ព្រមទាំងជង្គង់ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីនេះ គឺជាការរៀបចំឡើងដោយការចាប់ដៃគ្នារវាងខាងកម្ពុជា និងនូវែលសេឡង់ ហើយក៏នឹងមានផ្សាយបន្តផ្ទាល់ផងដែរ នៅលើស្ថានីយទូរទស្សន៍ BTV News នាថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៥ នេះ៕





អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


