ព័ត៌មានអន្ដរជាតិ
តម្លៃភាគហ៊ុនរបស់ Boeing ធ្លាក់ដាំក្បាលមួយរំពេច ក្រោយយន្តហោះខ្លួនធ្លាក់នៅឥណ្ឌា
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះជាង៨ភាគរយនៅក្នុងការបើកការជួញដូរដំបូងក្នុងទីផ្សារហ៊ុននៅនៅថ្ងៃព្រហស្បតិ៍ ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជើងហោះហើរ Air India បានធ្លាក់នៅទីក្រុង Ahmedabad ប្រទេសឥណ្ឌា។ យោងសេចក្តីរាយការណ៍ របស់សារព័ត៌មាន The National។

យន្តហោះប្រភេទ Boeing 787-Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែល មានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍នៅលើយន្តហោះចំនួន២៤២នាក់ ហើយត្រូវធ្វើដំណើរចេញពីទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា ទៅកាន់អាកាសយានដ្ឋាន Gatwick របស់ទីក្រុងឡុងដ៍ បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង។
ការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing ប្រហែល៨ភាគរយក្នុងការបើកការជួញដូរដំបូងនោះ គឹនៅត្រឹម ១៩៥,៥២ដុល្លារក្នុងមួយហ៊ុន។
ក្រុមហ៊ុនអាកាសចរណ៍ Air India បានបញ្ជាក់ថា ជើងហោះហើរលេខ 171 ពី Ahmedabad ទៅកាន់ទីក្រុងឡុងដ៍ Gatwick បានជាប់ពាក់ព័ន្ធនៅក្នុង «គ្រោះថ្នាក់ដ៏សោកនាដកម្ម»៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


