កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក៖ បញ្ជូនកីឡាករ កីឡាការិនី ២រូបប្រកួតកីឡាសកលវិទ្យាល័យពិភពលោកនៅអាល្លឺម៉ង់
សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនកីឡាករ កីឡាការិនី ចំនួន២រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។

កីឡាករ មនត្រូស ផាន់សុវណ្ណារុន
កីឡាករ កីឡាការិនីដែលតំណាងឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកចេញទៅប្រកួតនេះរួមមានកីឡាករ មនត្រូស ផាន់សុវណ្ណារុន។ រូបគេនឹងប្រកួតលើវិញ្ញាសា 50m សេរី នឹង 50m មេអំបៅ។ ចំណែកីឡាការិនី ហាយលី សាក់ប៊ុន នឹងត្រូវប្រកួតលើវិញ្ញាសា 50m សេរី 100m សេរី។
ការចេញទៅប្រកួតនេះគឺដឹកនាំដោយអ្នកគ្រូ ហែនថុន វិទិនី។ ក្រុមកម្ពុជានឹងចេញដំណើរទៅប្រទេសអាល្លឺម៉ង់នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៥។

កីឡាការិនី ហាយលី សាក់ប៊ុន
បញ្ជាក់ដែរថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះនឹងធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជានឹងបញ្ជូន ៦ប្រភេទកីឡារួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើនេះ៕



អ្នកគ្រូ ហែនថុន វិទិនី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


