Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មិនសូវមានពលករខ្មែរចូលតាមច្រកអូរស្មាច់ច្រើនរាប់រយនាក់ដូចមុន

បានផុស

នៅ

អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមិនសូវមានបងប្អូនពលករខ្មែរចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ច្រើន រាប់រយនាក់ដូចមុននោះទេ។

លោក ឌី រ៉ាដូ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកានេះនេះថា៖ “ឥឡូវនេះយើងឃើញថា ពលករខ្មែរចូលតាមច្រកអូរស្មាច់មានចំនួនតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃ មានពី ១០ ទៅ ២០នាក់ ហើយច្រើនបំផុត ៦០នាក់ ដែលខុសពីមុនផ្ទុះកូវីដមាន ៣០០ ទៅ ៤០០ នាក់ និងថ្ងៃខ្លះមានរហូតដល់ទៅ ៥០០ នាក់ក៏មានដែរ ច្រើជាងគេក្នុងចំណោមខេត្តនៅជាប់តាមបន្ទាត់ព្រំដែនប្រទេសថៃ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ចំនួនពលករខ្មែរចូលតាមច្រកទ្វារអូរស្មាច់មានការថយចុះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសថៃមានភាពធូរស្រាល និងថៃបានបើកប្រទេសឡើងវិញ បានធ្វើឱ្យក្រុមហ៊ុន រោងចក្រសហគ្រាសបានបើកដំណើរការឡើងវិញ ធ្វើឱ្យពលករខ្មែរយើងត្រូវចូលធ្វើការវិញដែរ”។

លោក ឌី រ៉ាដូ បានបន្តទៀតថា ចំពោះពលករដែលត្រឡប់មកវិញនាពេលនេះ ដោយសារពួកគាត់មានការនឹករលឹកដល់ស្រុកកំណើត និងចង់ទៅលេងក្រុមគ្រួសារបន្ទាប់ពីពួកគាត់បានខនខានមកលេងស្រុងអស់ជាច្រើនខែ ដោយសារបញ្ហាជំងឺកូវីដ-១៩។

យ៉ាងណាក៏ដោយ លោក ឌី រ៉ាដូ បានបន្ថែមថា មិនមានពលករខ្មែរសម្រុកចេញទៅធ្វើការនៅប្រទេសថៃតាមច្រកអូរស្មាច់នេះនៅឡើយ គឺមានតែពលករចូលមកប៉ុណ្ណោះ។

លោក ឌី រ៉ាដូ បានបន្ថែមទៀតថា ពលករចូលមកពីប្រទេសថៃមិនសូវរកឃើញមានឆ្លងជំងឺកូវីដ-១៩ ដូចមុននោះទេ មានថ្ងៃខ្លះរកមិនឃើញសូម្បីតែម្នាក់ ហើយបច្ចុប្បន្ននេះមានពលករកំពុងសម្រាកព្យាបាលជំងឺនៅតាមមណ្ឌលនានាចំនួន ៨៣៤ នាក់ និងកំពុងធ្វើចត្តាឡីស័កចំនួន ១ ១៣០ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម