ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ចេញមុខការពារស្នាដៃនិពន្ធរបស់ឪពុក ក្រោយមានជនខិលខូចបន្លំ
តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេញមុខប្រតិកម្ម បន្ទាប់ពីមានជនខិលខូចមួយចំនួនបានលួចបន្លំស្នាដៃនិពន្ធបទ ឆន្ទៈយុវជន ដែលជាស្នាដៃនិពន្ធឪពុករបស់លោក ដោយចង់យកធ្វើជាកម្មសិទ្ធរបស់គេ។

ការចេញមុខប្រតិកម្មពីសំណាក់លោក ណុប បាយ៉ារិទ្ធ ធ្វើឡើងបន្ទាប់ពីមានចម្ងល់ជាច្រើនរបស់អ្នកគាំទ្រដែលតែងបានសួរនាំអំពីម្ចាស់ស្នាដៃ ដូច្នេះហើយទើបតារាប្រុសរូបនេះ បានចេញមុខបញ្ជាក់ការពិត និងស្រាយមន្ទិលតែម្តង។
បើតាមការបញ្ជាក់របស់លោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា “ទៅណាមកណា ជួបលោកអ៊ុំ លោកពូ អ្នកមីង មន្រ្តីរាជកា និងបងប្អូនជាច្រើន លោកតែងសួរមកខ្ញុំថា បទក្មួយច្រៀងមួយបទពិរោះណាស់ បទ ឆន្ទៈយុវជន តើអ្នកណាអ្នកនិពន្ធ? ចេះតែល្ហិចល្ហៀងថា អ្នកនេះជាអ្នកនិពន្ធ អ្នកនោះជាអ្នកនិពន្ធ។”

លោកបន្តថា “រហូតមកដល់ថ្ងៃនេះបងប្អូនជាច្រើននៅតែមិនដឹងថា តើបទនេះនណាជាអ្នកនិពន្ធឱ្យពិតប្រាកដ។ ពេលនេះបើមិននិយាយផ្ទាល់មាត់ទេ ពិតជាមិនអាចបកស្រាយចម្ងល់របស់អ៊ុំពូមីងទាំងអស់បានទេ។”
លោក ណុប បាយ៉ារិទ្ធ លើកឡើងបន្ថែមថា “មូលហេតុដែលខ្ញុំផុស ព្រោះមានអ្នកបន្លំស្នាដៃនិពន្ធរបស់ឪពុកខ្ញុំជាច្រើននាក់ នាំគ្នាចេញមុខថាជាស្នាដៃនិពន្ធរបស់ខ្លួន ទាំងកុហកឥតកេរ្ត៍ិខ្មាស់ ដូច្នេះខ្ញុំត្រូវតែការពារស្នាដៃនិពន្ធរបស់ឪពុករបស់ខ្ញុំជាដាច់ខាត។”

“បទ «ឆន្ទៈយុវជន» និពន្ធទំនុកច្រៀងដោយលោកឪពុករបស់ខ្ញុំផ្ទាល់ ណុប សម្បត្តិ (Sombat Nop) ក្នុងរយៈពេលត្រឹមតែ១យប់គត់ និពន្ធបទភ្លេងលោកគ្រូ ម៉ម សុគន្ធា។” នេះជាសម្តីបញ្ជាក់របស់លោក ណុប បាយ៉ារិទ្ធ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ផលិតករទម្លាយថា «Wedding 93» វីដេអូដើមសាហាវជាង Trailer ទៅទៀត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


