Connect with us

ព័ត៌មានជាតិ

គ្រោងបំពាក់ម៉ាស៊ីន X-Ray នៅ​ច្រកទ្វារ​អន្តរជាតិស្ទឹង​បត់– បាន​ណង​អៀនដើម្បីត្រួតពិនិត្យទំនិញឆ្លងកាត់

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃគ្រោងបំពាក់​ម៉ាស៊ីន X-Ray នៅ​ច្រកទ្វារ​អន្តរជាតិស្ទឹង​បត់–បាន​ណង​អៀន ដែលមានសមត្តភាពត្រួតពិនិត្យទំនិញ​ដឹកជញ្ជូនឆ្លងកាត់ ឲ្យស្របតាម​ការវិវត្តនៃ​បច្ចេកវិទ្យានាពេល​បច្ចុប្បន្ននិង​ស្តង់ដារ​បច្ចេកទេសរួមនៃបណ្ដា​ប្រទេសអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យតំណាង​ភាគី​កម្ពុជាបាន​អញ្ជើញជួប​ប្រជុំតាមរយៈ​ប្រព័ន្ធ​អន​ឡាញ (Zoom Meeting)ជាមួយទីភ្នាក់ងារសហប្រតិ បត្តិការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ព្រះរាជាណាចក្រ​ថៃ(NEDA) តំណាង​ភាគី​ថៃដើម្បី​ពិភាក្សា​ពីគម្រោង​បំពាក់​ម៉ាស៊ីន X-Ray នៅ​ច្រកទ្វារ​អន្តរជាតិស្ទឹង​បត់– បាន​ណង ​អៀន នៅថ្ងៃទី ​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

​យោងតាម​កិច្ចប្រជុំ​នោះលោក លី សារី បានអោយដឹងថាៈគម្រោង​សាងសង់ច្រកទ្វារ​អន្តរជាតិស្ទឹង​បត់និង​ផ្លូវ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​ ៥ គ្រោង​នឹង​បំពាក់​នូវ​ម៉ាស៊ីន X-Ray សម្រាប់​ត្រួតពិនិត្យទំនិញ​ដឹកជញ្ជូនឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិស្ទឹង​បត់–បាន​ណងអៀន ​។ ម៉ាស៊ីន X-Ray ដែលមាន​សមត្ថភាពត្រួតពិនិត្យ​ទំនិញនិង​សម្ភារៈ​វត្ថុ​នានា ​ស្របតាម​ការវិវត្តនៃ​បច្ចេកវិទ្យានាពេល​បច្ចុប្បន្ន និង​ ស្របតាមស្តង់ដារ​បច្ចេកទេសរួមរបស់​បណ្ដា​ប្រទេស​អាស៊ាន ។​ ​ការបំពាក់​នេះភាគីទាំងពីរបានឯកភាបត្រូវធ្វើ​ឲ្យហើយ​មុន​ច្រកព្រំដែន​អន្តរជាតិ​ថ្មីបើក​អោយ​ដំណើរការក្នុងពេល​ខាងមុខ​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម