ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ សកម្មជនមួយចំនួន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ ជានីតិវិធីទូទៅរបស់តុលាការប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា ការដែលសកម្មជនមួយចំនួន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនោះ មិនមែនជាសម្ភាធមកពីខាងនោះទេ តែជានីតិវិធីរបស់តុលាការដែលអនុវត្តជាទូទៅប៉ុណ្ណោះ។ ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីមានសកម្មជនបរិស្ថាន និងសកម្មជនរបស់អតីតគណបក្សប្រឆាំងប្រមាណ ១០នាក់ ដែលអនុវត្តទោសមួយផ្នែកនៅក្នុងពន្ធនាគារ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបន្តបន្ទាប់ ដោយទោសដែលនៅសល់ត្រូវបានព្យួរ។ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានខ្លះ បានលើកឡើងថា ការដោះលែងនេះ ដោយសាររងសម្ពាធពីខាងនេះ ឬខាងនោះជាដើម។
សូមជម្រាបថា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានចេញគោលការណ៍ណែនាំមួយ ដោយជំរុញលើកទឹកចិត្តឲ្យតុលាការសម្រេច អំពីការដោះលែងនៅក្រៅឃុំ និងការប្រើប្រាស់ការព្យួរទោសក្នុងការកាត់ក្តី ដើម្បីរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែន ក្នុងពន្ធនាគារ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១១ ខែតុលានេះថា ករណីដោះលែងឲ្យពួកគេនៅក្រៅឃុំនោះ មិនមែនមានសម្ពាធពីខាងនោះទេ តែជាដំណើរការនីតិវិធីរបស់តុលាការ ដែលអនុវត្តជាទូទៅប៉ុណ្ណោះ ដោយតុលាការមិនមែនផ្ដោតលើសកម្មជន ឬមិនមែនសកម្មជននោះឡើយ។

លោក ជិន ម៉ាលីន បន្តថា សកម្មជនទាំងអស់នេះ មិនមែនត្រូវបានដោះលែងនោះទេ គឺមានន័យថា ពួកគេបានប្រព្រឹត្តិបទល្មើស ហើយត្រូវបានតុលាការផ្ដន្ទាទោស។ ក៏ប៉ុន្តែគ្រាន់តែថា ការអនុវត្តទោសមានការអនុគ្រោះ ដែលផ្អែកលើគោលការណ៍ ណែនាំរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងការពន្លឿន ការដោះស្រាយសំណុំការកកស្ទះសំណុំរឿង នៅក្នុងតុលាការ និងការកាត់បន្ថយការចង្អៀតណែន នៅក្នុងពន្ធនាគារជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ហើយគោលការណ៍ហ្នឹង ក្រសួងលើកទឹកចិត្តឲ្យបន្តតទៅទៀត ទោះជាយុទ្ធនាការហ្នឹងចប់ហើយក៏ដោយ ក្នុងគោលដៅដោះស្រាយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ ពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ហើយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុង ដែលមានជាធរមាន»។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ផ្អែកទៅលើគោលការណ៍ណែនាំ របស់ក្រសួងពាក់ព័ន្ធ ទៅលើការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងការដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺក្រុមសកម្មជនទាំងនោះ ត្រូវបានផ្ដន្ទាទោសមួយផ្នែកនៅក្នុងពន្ធនាគារ និងទោសដែលនៅសល់មួយផ្នែកទៀតគឺត្រូវព្យួរ។
លោកថា ក្នុងរយៈពេលព្យួរទោសនេះ ប្រសិនបើសកម្មជនទាំងនោះ ធ្វើសកម្មភាពល្មើសបំពានបំរាមមួយចំនួន ដែលតុលាការបានដាក់ចេញទេនោះ ពួកគេនឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់វិញ ពោលគឺនឹងត្រូវយកទៅអនុវត្តទោសក្នុងពន្ធនាគារឡើងវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


