ព័ត៌មានជាតិ
ព្រឹត្តិការណ៍១៨សីហា៖ ប្រធានសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតអឺរ៉ុបថា កម្ពុជាអនុវត្តច្បាប់តែលើមេក្លោងធ្វើបាតុកម្មខុសច្បាប់ប៉ុណ្ណោះ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតអឺរ៉ុប ថា ការចាប់ខ្លួនបុគ្គលមួយចំនួននាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍១៨សីហា គឺជាការអនុវត្តតាមច្បាប់របស់កម្ពុជាសុទ្ធសាធ ដោយសំអាងទៅលើអង្គហេតុ និងភស្តុតាងយ៉ាងជាក់លាក់ ហើយអាជ្ញាធរកម្ពុជាអនុវត្តវិធានការច្បាប់តែលើមេក្លោងញុះញង់ឱ្យមានសកម្មភាពខុសច្បាប់ប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពីមូលហេតុនៃចាប់ខ្លួនបុគ្គលមួយចំនួន ពេលថ្មីៗនេះ គឺដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជាកាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ និងកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។ ដូច្នេះ វិធានការរបស់អាជ្ញាធរកម្ពុជា គឺបានធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន សំដៅថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួនបុគ្គលមួយចំនួនទៅកាន់ស្ថាប័នតុលាការ គឺធ្វើឡើងចំពោះតែមេក្លោងតែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងដោះលែងឱ្យមានសិទ្ធិសេរីភាពវិញ។
នេះជាការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ទៅកាន់ភាគីសហភាពអឺរ៉ុប នៅក្នុងជំនួបនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង ដើម្បីបង្ហាញពីមូលដ្ឋានជាក់លាក់ក្នុងការដាក់ចេញវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។

ជាការកត់សម្គាល់ ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា កន្លងទៅ មនុស្សចំនួន៦៦នាក់ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះ មនុស្សចំនួន៥៧នាក់ បានណែនាំអប់រំ និងដោះលែងវិញ ខណៈចំនួន៩នាក់ទៀត ដែលជាមេក្លោងញុះញង់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ កន្លងមក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមការញុះញង់ពីសំណាក់ក្រុមអ្នកមាននិន្នាការប្រឆាំងនៅក្រៅប្រទេស បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ប៉ុន្តែពួកគេមានបំណងបង្វែរទៅជាការប្រមូលផ្ដុំធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគំរូតាមប្រទេសបង់ក្លាដេស។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយពីភាគីកម្ពុជារួចមក លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញការពេញចិត្តដែលលោក កែវ រ៉េមី តែងតែបានបើកចំហក្នុងន័យស្ថាបនានា ដោយលោកបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។ តែយ៉ាងណាលោកទូតអឺរ៉ុប នៅតែទទូចឱ្យអាជ្ញាធរកម្ពុជាពិនិត្យពិចារណាលើករណីឃាត់ខ្លួនយុវជន៣នាក់ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរុប កន្លងទៅផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


