សន្តិសុខសង្គម
នគរបាលចរាចរណ៍រាជធានី នឹងចាប់ផ្ដើមចុះអនុវត្តច្បាប់នៅដើមខែធ្នូខាងមុខនេះ
នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីណែនាំដល់អ្នកធ្វើដំណើរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ តាមរយៈការអបរំដោយមិនពិន័យជាប្រាក់ឡើយ។

ការប្រកាសអនុវត្តវិធានការអប់រំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធតាមបណ្ដាខណ្ឌទាំង១៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ហេង រតនា ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរពវិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ល្អជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ។

លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋអ្នកដំណើរ សូមកុំបើកបរនៅពេលស្រវឹង ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យយើងគ្រប់គ្នាបាត់បង់ភាពម្ចាស់ការលើខ្លួនឯងពេលកំពុងធ្វើដំណើរ។ ហើយអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺកើតឡើងដោយសារកត្តាបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ពិសេសនាពេលរាត្រីតែម្តង ខណៈក្នុងខែវិច្ឆិកានេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សជាង៣០នាក់៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


