ព័ត៌មានអន្ដរជាតិ
ក្រុម ISIS កំពុងរៀបចំផែនការវាយប្រហារភេរវកម្មក្នុងថ្ងៃបុណ្យណូអែលនៅអង់គ្លេស និងអឺរ៉ុប
អតីតរដ្ឋមន្រ្តីចារកម្ម MI6 បានព្រមានថា ក្រុមរដ្ឋឥស្លាមកំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅថ្ងៃបុណ្យណូអែលនៅក្នុងប្រទេសអង់គ្លេស និងបណ្តាប្រទេសអ៊ឺរ៉ុបដើម្បីសងសឹកចំពោះការបោះពុម្ពផ្សាយរូបថ្លុករបស់ព្យាការី Mohammed នៅប្រទេសបារាំង ។
លោក Aimen Dean ដែលបានចំណាយពេល ៨ ឆ្នាំធ្វើចារកម្មលើក្រុមអាល់កៃដា មុនពេលផែនការរបស់គាត់ត្រូវបានបំផ្ទុះដោយការលេចធ្លាយព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក បានអះអាងថា ផែនការកំពុងរៀបចំឡើងនៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមជីហាដនៅភាគខាងជើងប្រទេសស៊ីរី និងលីប៊ី ដើម្បីបំភ័យប្រជាជនអឺរ៉ុបនៅរដូវរងានេះ ។
លោកបានប្រាប់សន្និសីទសន្តិសុខនៅទីក្រុងឡុងដ៍ថា លោក Abu Omar al-Shishani មេបញ្ជាការក្រុម ISIS ដែលត្រូវបានគេគិតថានៅរស់រានមានជីវិតពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ គ្រោងនឹងបញ្ជូនពួកជ្រុលនិយមទៅលោកខាងលិចតាមរយៈប្រទេសទួរគី និងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីអាហ្វ្រិកខាងជើង ។
លោក Dean បាននិយាយថា បន្ទាប់មកពួកគេនឹងអនុវត្តអំពើឃោរឃៅនៃភេរវកម្មជាបន្តបន្ទាប់នៅក្នុងប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅពេលដែលរដ្ឋាភិបាលរបស់ពួកគេដកការរឹតបន្តឹងជំងឺកូវីដ ១៩ មុនពេលបុណ្យណូអែល ។
លោក Dean បានថ្លែងនៅក្នុងសន្និសិទសន្តិសុខអន្តរជាតិប្រចាំសប្ដាហ៍ថា “ការព្រួយបារម្ភគឺថាយោងទៅតាមមនុស្សដែលស្គាល់គាត់ Shishani គ្រោងនឹងសងសឹករូបតុក្កតារបស់ព្យាការី Mohammed នៅតាមកន្លែងនានាដូចជាអាល្លឺម៉ង់ អង់គ្លេស បារាំង និងនៅជុំវិញបុណ្យណូអែល ។ ខ្ញុំខ្លាចថា ខ្ញុំមិនប្រាប់ដំណឹងល្អនេះ ប៉ុន្តែយើងចាំបាច់ត្រូវព្រួយបារម្ភអំពីរលកភេរវកម្មដែលបានមកពីភាគខាងជើងប្រទេសស៊ីរី និងលីប៊ីសម្រាប់បុណ្យណូអែលនៅឆ្នាំនេះ” ។
លោកបានបន្ថែមទៀតថា “ការសន្យាមិនបិទប្រទេសនៅថ្ងៃបុណ្យណូអែលបានធ្វើឲ្យវាក្លាយជាពេលវេលាដ៏គួរឲ្យទាក់ទាញសម្រាប់ការកំណត់គោលដៅ ។ ពួកគេបានគិតអំពីវារួចហើយ ពួកគេបានមើលវា ហើយខ្ញុំមានអារម្មណ៍ថានេះនឹងក្លាយជាគោលដៅបន្ទាប់” ។
អតីតអ្នកបំផ្ទុះគ្រាប់បែកក្រុមអាល់កៃដាបានអះអាងថា លោក Shishani កំពុងមានផែនការជ្រៀតចូលការវាយប្រហារពីកន្លែងដែលនៅសេសសល់នៃសកម្មភាពរបស់ក្រុម ISIS បន្ទាប់ពីការដាក់រូបបដិវត្តរបស់ព្យាការី Mohammed ចំអកទៅលើលោក Charlie Hebdo របស់បារាំង ។
ស្របពេលជាមួយនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសលោក Priti Patel បានរំកិលប្រទេសអង់គ្លេសទៅកាន់កម្រិតនៃការគំរាមកំហែងភេរវកម្មខ្ពស់បំផុតលំដាប់ទី ២ របស់ខ្លួន បន្ទាប់ពីមានការវាយប្រហារដ៏រន្ធត់នៅក្នុងប្រទេសបារាំង និងអូទ្រីស ជាកន្លែងដែលក្រុម ISIS បានសម្លាប់មនុស្ស ៤ នាក់ អំឡុងការវាយប្រហារដោយកាំភ្លើងនៅទីក្រុង Vienna ។
ចំណែកនៅប្រទេសបារាំងលោកគ្រូបង្រៀន Samuel Paty ត្រូវបានគេកាត់ក្បាលកាលពីខែតុលាពីបទបង្ហាញរូបតុក្កតា Mohammed នៅថ្នាក់រៀននៅក្នុងមេរៀនស្តីពីសេរីភាពក្នុងការនិយាយ ។ ពីរសប្តាហ៍ក្រោយមកគ្រីស្ទបរិស័ទ ៣ នាក់ត្រូវបានសម្លាប់ដោយការចាក់សម្លាប់ដោយជនចំណាកស្រុកទុយនីស៊ីនៅទីក្រុង Nice គ្រាន់តែពីរសប្តាហ៍ក្រោយមកប៉ុណ្ណោះ ។
ទន្ទឹមនោះរដ្ឋាភិបាលបារាំងលោកប្រធានាធិបតី Emmanuel Macron បានប្តេជ្ញារឹតបន្តឹងសាសនាជ្រុលនិយមដោយបិទវិហារឥស្លាមជិត ៨០ ដែលត្រូវបានចោទប្រកាន់ពីបទថាជា “ក្រុមបំបែកខ្លួន” និងបណ្តេញជនចំណាកស្រុកដែលគ្មានឯកសារចំនួន ៦៦ នាក់ដែលត្រូវបានគេសង្ស័យថាជាក្រុមរ៉ាឌីកាលនិយមចេញពីប្រទេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ មេដឹកនាំកម្ចាត់ក្រុម ISIS របស់អាមេរិកលាលែងពីតំណែង
ចុចអាន ៖ យោធាអាមេរិកបញ្ចេញទិន្នន័យស្តីពីគ្រោះថ្នាក់របស់ជនស៊ីវិល អំឡុងសង្គ្រាមប្រឆាំងនឹងក្រុម ISIS
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ