ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រកាន់គោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក
ស្របពេលដែលប្រទេសកម្ពុជា បាននិងកំពុងបើកដំណើរការសង្គម-សេដ្ឋកិច្ច ចាប់ពីដើមខែវិច្ឆិកាមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក ដើម្បីលើកស្ទួយជីវភាពគ្រួសារផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។
ការអំពាវនាវនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់ប្រទេសចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ ជាថ្មីម្ដងទៀតសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ នាំកូនចៅទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងទៅចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ខ្លួនឯង ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តអនុវត្តនូវរាល់វិធានការសុខាភិ បាល ដែលបានដាក់ចេញ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដោយប្រទេសយើង កំពុងបើកដំណើរការឡើងវិញលើគ្រប់វិស័យជាបណ្ដើរៗ សូមបងប្អូនជនរួមជាតិទាំងអស់ រៀបចំចាត់ចែង និងគ្រប់គ្រងសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយប្រកាន់គោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក ដើម្បីលើកស្ទួយជីវភាពខ្លួនឯង ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


