សន្តិសុខសង្គម
ដាក់ម៉ងជាប់ពស់វែកក្របី ដោះយកមកប្រឡែងលេងចឹកស្លាប់
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារពស់វែកក្របីចឹកចំពីរកន្លែង ក្រោយបានមកពីការជាប់ម៉ង ហើយយកមកប្រឡែងលេង។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ លាន់ ចាន់ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានចុះទៅមើលម៉ងនៅក្នុងបឹងក្រោយភូមិ និងបានចាប់ពស់វែកក្របីមួយក្បាលទម្ងន់មួយគីឡូកន្លះ ដែលជាប់ម៉ងដាក់ក្នុងការ៉ុងស្ពាយយកមកផ្ទះ។
ប្រភពបានបន្តថា ពេលមកដល់ផ្ទះជនរងគ្រោះបានយកពស់វែកក្របីនោះចេញពីទៃ ហើយយកមកដាក់លើស្មា។ ពេលនោះពស់វែកក្របីបានលូនចូលក្រោមគ្រែ ភ្លាមនោះជនរងគ្រោះបានយកដៃទៅចាប់ក៏ត្រូវពស់ខាំដៃខាងស្ដាំ និងខាំបបូរមាត់មួយកន្លែងទៀត ។

បន្ទាប់ពីឃើញដូចនេះ ក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅផ្ទះគ្រូខ្មែរ ដែលនៅក្នុងភូមិជាមួយគ្នា និងបានឲ្យថ្នាំអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប ហើយគ្រូខ្មែរក៏អោយក្រុមគ្រួសារជនរងគ្រោះទៅផ្ទះវិញ ពេលមកដល់ផ្ទះជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


