ព័ត៌មានអន្ដរជាតិ
ចិន ជំរុញ អាស៊ាន ឆ្ពោះទៅតំបន់គ្មានអាវុធនុយក្លេអ៊ែរ
ប្រទេសចិននៅថ្ងៃចន្ទនេះបាននិយាយថា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្ពោះទៅរកតំបន់គ្មានអាវុធនុយក្លេអ៊ែរ ក្រៅពីការធានាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ។
លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ី ដែលត្រូវបានធ្វើឡើងដើម្បីប្រារព្ធខួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនងរវាងភាគីទាំងពីរថា “ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
ការអះអាងរបស់ទីក្រុងប៉េកាំងសម្រាប់តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអែរកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផ្តល់អំណាចដល់សម្ព័ន្ធមិត្តរបស់ពួកគេគឺប្រទេសអូស្ត្រាលី ជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងមួយហៅថា AUKUS ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ។
លោក ស៊ី បាននិយាយថា ការរក្សាសន្តិភាពគឺជាផលប្រយោជន៍រួមដ៏ធំបំផុតរបស់យើង និងជាក្តីប្រាថ្នាដ៏គួរឲ្យស្រឡាញ់បំផុតរបស់ប្រជាជននៃប្រទេសទាំងអស់ ដោយជំរុញឲ្យប្រកាន់យកនូវ “ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នា” ។
ដោយបញ្ជាក់សារជាថ្មីនូវការផ្តោតការយកចិត្តទុកដាក់ជាយូររបស់ទីក្រុងប៉េកាំងលើការអនុវត្តពហុភាគីនិយមពិតប្រាកដ លោក ស៊ី បាននិយាយថា “ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតនូវនយោបាយអនុត្តរភាព និងអំណាច” ។
លោកបញ្ជាក់ថា “ប្រទេសចិនបន្តការរួមរស់ប្រកបដោយមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាង ហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ ។ ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាពឡើយ ហើយនឹងមិនបង្ខិតបង្ខំប្រទេសតូចៗនៅជិតខាងក្នុងតំបន់នោះទេ” ។
ជាចុងក្រោយលោក ស៊ី បានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺចាំបាច់ដើម្បីការពារស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងធ្វើឲ្យវាក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


