សុខភាព
អត្ថប្រយោជន៍បាយដំណើបចំពោះសុខភាព ចែកគ្នាដឹង
តាមពិតទៅបាយដំណើប (Sticky Rice or Glutinous Rice) មិនមែនមានតែនៅស្រុកខ្មែរយើងទេ វាមាននៅតាមប្រទេសអាស៊ីជាច្រើន ដោយស្រូវដំណើបអាចដាំដុះទាំងនៅតំបន់ទំនាប និងខ្ពស់រាប ហើយសូម្បីតែជនជាតិជប៉ុន ក៏យកបាយដំណើបនេះ ទៅប្រើក្នុងមុខម្ហូប Sushi ផងដែរ។

បាយដំណើប មានក្លិនមិនខុសពីបាយប្រភេទផ្សេងទៀតប៉ុន្មានទេ ប៉ុន្ដែវាមានលក្ខណៈស្អិតជាងបាយប្រភេទផ្សេងទៀត ដោយសារវាមានសមាសធាតុគីមី Amylopectin យ៉ាងច្រើន។ នៅក្នុងបាយដំណើប មានសារធាតុបំប៉នជាច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន B ម៉ាញេស្យូម សង្គសី សេឡេញ៉ូម ទង់ដែង និងជាតិកាកសរសៃ ហើយសឹងតែគ្មានជាតិកូលេស្ដេរ៉ូល និងខ្លាញ់។

បើនិយាយពីអត្ថប្រយោជន៍បាយដំណើបចំពោះសុខភាពវិញ រួមមាន៖
១. ប្រឆាំងជំងឺរ៉ាំរ៉ៃ

សេឡេញ៉ូម វីតាមីន និងសារធាតុរ៉ែ ក្នុងបាយដំណើប ជួយជំរុញសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងរាងកាយ ដែលវាអាចកាត់បន្ថយហានិភ័យ នៃជំងឺរ៉ាំរ៉ៃ និងកាត់បន្ថយស្ត្រេស នៅក្នុងរាងកាយ។
២. ប្រឆាំងជំងឺទឹកនោមផ្អែម
ជាតិកាកសរសៃ នៅក្នុងបាយដំណើប អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម និងគ្រប់គ្រងការបញ្ចេញអាំងស៊ុយលីន និងគ្លុយកូស នៅក្នុងរាងកាយ។
៣. ប្រឆាំងការរលាក

សារធាតុទង់ដែង ស័ង្កសី និងវីតាមីន B នៅក្នុងបាយដំណើប អាចជួយបង្កើនប្រព័ន្ធការពារ ដែលអាចកាត់បន្ថយការរលាក និងការឆ្លងមេរោគទៅក្នុងរាងកាយ។
៤. បង្កើនដង់ស៊ីតេឆ្អឹង
ដោយសារបរិមាណរ៉ែច្រើន នៅក្នុងបាយដំណើប វាអាចជួយឲ្យឆ្អឹងរឹងមាំ និងកាត់បន្ថយជំងឺពុកឆ្អឹង។
៥. ការពារជំងឺបេះដូង

ដោយសារបាយដំណើប គ្មានជាតិខ្លាញ់ និងកូលេស្ដេរ៉ូល ដូច្នេះការញ៉ាំបាយដំណើបច្រើន មិនបណ្ដាលឲ្យលើសឈាម មានបញ្ហាបេះដូង និងឡើងទម្ងន់នោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គុណប្រយោជន៍សុខភាព ៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង
ចុចអាន៖ អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


