កីឡា
ចំណុចខ្លាំងដែល Ramazanov និង Pongsiri អាចមានប្រៀបឈ្នះរៀងៗខ្លួន
Alaverdi “Babyface Killer” Ramazanov និង Pongsiri PK.Saenchai Muaythaigym សុទ្ធតែមានគោលដៅដូចគ្នាដើម្បីឆ្ពោះប្រជែងខ្សែក្រវាត់ជាមួយថៃ ONE Bantamweight ពី Nong-O Gaiyanghadao ។ ដូច្នេះ ការជួបគ្នាក្នុងការប្រកួតមួយថៃទម្ងន់ bantamweight នៅសង្វៀន ONE: NEXTGEN III នាថ្ងៃសុក្រទី ២៦ វិច្ឆិកា នេះ គឺជារឿងចាំបាច់បំផុត។ Pongsiri កំពុងស្វែងរកចំណាត់ថ្នាក់កំពូលទាំ ៥ ខណៈដែល កីឡាករលំដាប់ទី៥ Ramazanov នឹងស្វែងរកភាពខ្លាំងឡើងវិញ ក្រោយរបូតខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight ទៅលើ Capitan Petchyindee Academy។

មុនពេលគូឯករងចាប់ផ្ដើមប្រកួតនៅកីឡដ្ឋាន Singapore Indoor Stadium សូមក្រឡេកមើល ៤ រឿងសំខាន់ៗដែលអាចឈោងទៅរកជ័យជម្នះរៀងៗខ្លួនដូចខាងក្រោម៖
#1 Pongsiri ប្រើស្ទិលប្រកួតយ៉ាងគឃ្លើន
នៅក្នុងអាជីពរបស់ខ្លួន Pongsiri បានជួបគូខ្ពស់ៗជាងខ្លួនជាច្រើន ដែលធ្វើឲ្យរូបគេអភិវឌ្ឍខ្លួនកាន់តែគឃ្លើនថែមទៀត មិនងាយដកថយឡើយ។ គេត្រូវតែរកវិធីស្រដៀងគ្នាពេលជួប Ramazanov ដែលមានកម្ពស់ខ្ពស់ជាង និង កណ្ដាប់ដៃពីចម្ងាយបានល្អ។ បើសិនកីឡាកររុស្សីវាយប្រហារពីចម្ងាយ Pongsiri នឹងប្រយ័ត្នក្បាច់ជើង ដោយបង្កើតឱកាសដើម្បីពីចម្ងាយជាមិនខាន។ ពេលនៅជិត កីឡាករថៃនឹងប្រើកណ្ដាប់ដៃខ្លាំងចំក្បាល និង ដងខ្លួន ដូចអ្វីដែលគេធ្វើកាលជួប Sean “Clubber” Clancy អីចឹងដែរ។

#2 Ramazanov ជំនាញប្រយុទ្ធខាងឆ្វេង
“Babyface Killer” នឹងជួប Pongsiri ក្នុងការប្រកួតមួយថៃ ប៉ុន្តែ អាចលើសពីមួយថៃដោយសារគេពូកែវ៉ៃចេញពីឆ្វេង។ កូនសិស្សក្លិប Venum Training Camp ផ្លាស់ប្ដូរជំហរបានលឿន, អាចវ៉ៃចេញពីគ្រប់មុំ, និង អាចចេញស្នៀតដៃញាប់ៗមួយពីរ។ ពេលគេឡើងសង្វៀននៅថ្ងៃសុក្រនេះ គេត្រូវធ្វើឲ្យខ្លាំងក្លា និង ប្រើស្នៀតមួយថៃឲ្យល្អបំផុត។ យ៉ាងណាមិញ ការជួបកីឡាករដែលមានប្រវត្តិប្រកួតជាង ២០០ ដង មិនងាយស្រួលទេ។

#3 Pongsiri មានបទពិសោធន៍ច្រើន
ដោយសារមានកំណត់ត្រាឈ្នះ ១៥៤ ដង ចាញ់ ៣៤ និងស្មើ ១១ ដង Pongsiri ឆ្លងកាត់បទពិសោធន៍ច្រើនណាស់ហើយ។ អ្នកគាំទ្រត្រូវនឹងបានឃើញរូបគេប្រើបទពិសោធន៍ទល់នឹង Ramazanov ដែលមានកំណត់ត្រាឈ្នះ ៦១ ដង និងចាញ់ ៦ ដង។ កីឡាករថៃនឹងប្រើភាពវៃឆ្លាតរបស់ខ្លួប់ទប់ទល់នឹង កីឡាករ រុស្សី។ គេនឹងចាប់ផ្ដើមសម្រុកតាំងពីដំបូងលើ Ramazanov។ បទពិសោធន៍នេះ គឺជាចំណែកយ៉ាងសំខាន់សម្រាប់កីឡាករថៃក្នុងការដណ្ដើមជ័យជម្នះនាថ្ងៃសុក្រនេះ។
#4 Ramazanov បោះកណ្ដាប់ដៃបានឆ្ងាយ
“Babyface Killer” គឺជាកីឡាករមានកម្ពស់ខ្ពស់ទម្ងន់ bantamweight។ គេខ្ពស់ជាងគូប្រជែង ១១ សង់ទីម៉ែត្រ លើ Pongsiri ។ តាំងពីចាប់ផ្ដើមប្រកួត Ramazanov នឹងវាយលុកលើកីឡាករថៃ ដែលតែងតែដើរសំដៅគ្រប់ការប្រកួត។ កីឡាកររុស្សីការពារបានល្អណាស់ ហើយប្រើស្នៀតនៅពីឆ្ងាយមានប្រៀបលើកីឡាករថៃ។ ប៉ុន្តែ Ramazanov ត្រូវតែរក្សាប្រៀបនេះលើ Pongsiri ឲ្យខាងតែបាន។ ជើងខ្លាំងរុស្សីច្បាស់ជាប្រើស្នៀតពីចម្ងាយដើម្បីរក្សាផលចំណេញមិនខាន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ