ព័ត៌មានជាតិ
អ្នកចិញ្ចឹមមេគោមួយក្បាល អាចមានកំណើនដល់ច្រើនក្បាល
មុខរបរចិញ្ចឹមគោ គឺអាស្រ័យដោយការតាំងចិត្តអត់ធ្មត់មោះមុតក្នុងរបរនេះ នឹងបានផ្តល់ផលប្រយោជន៍មកវិញ ពុំខាននោះឡើយ។

យ៉ាងណាមិញគ្រួសារលោក សឿន ផល បានចាប់យកមុខរបរចិញ្ចឹមមេគោតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ហើយការចិញ្ចឹមគោនេះ តាំងពីមេគោ១ក្បាលរហូតដល់បច្ចុប្បន្ន មានមេគោច្រើនក្បាលនិងបានលក់ចេញជាបន្តបន្ទាប់ក្នុង១ឆ្នាំៗរកចំណូលបានជាច្រើន ផងដែរ។

លោក សឿន ផល រស់នៅភូមិសំរោងកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រួសារគាត់ចិញ្ចឹមតែគោកូនកាត់ហើយ ក្នុងការចិញ្ចឹមនេះទៀតសោត គឺយកតែកូនគោឈ្មោលលក់ដោយកូនគោញីបន្តទុកពូជទៀត។ អ្នកចិញ្ចឹមគោបានឲ្យដឹងថា នៅក្នុង១ឆ្នាំៗមេគោទាំង៤ក្បាល អាចទម្លាក់កូនបាន៣ក្បាលដោយលក់បានក្នុង១ក្បាល ជាង១០០០ដុល្លារដែលនៅក្នុងនោះកូនគោទើបតែមានអាយុ៥ខែប៉ុណ្ណោះ។ បច្ចុប្បន្នទីលំនៅរបស់គាត់មានភាពចង្អៀតច្រើនដោយសារតែក្នុង១ឆ្នាំៗកំណើនគោចេះតែកើន អាស្រ័យដោយសារតែមេគោកើតច្រើន ហើយបញ្ចេញតែកូនឈ្មោលលក់ប៉ុណ្ណោះ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ មុខរបរក្នុងការចិញ្ចឹមមេគោបានធ្វើឲ្យជីវភាពគាត់ធូរធាររីកចម្រើនច្រើន៕
អត្ថបទ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ