ព័ត៌មានជាតិ
កសិករនៅតែជម្នះចិញ្ចឹមគោ ទោះបីតម្លៃគោធ្លាក់ថ្លៃបន្តិចក្ដី
បន្ទាយមានជ័យ ៖ ថ្វីត្បិតតែតម្លៃសត្វគោរស់ចុះថ្លៃបន្តិចក៏ពិតមែន តែមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វគោរបស់ប្រជាកសិករស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនោះទេ។

នេះបើតាមការឱ្យដឹងពីលោកស៊ិន ខេ ប្រជាកសិករចិញ្ចឹមសត្វគោរនៅស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកបានបន្តថា រូបលោកបានប្រកបរបស់ចិញ្ចឹមគោជាង១០ឆ្នាំហើយ ដោយការចិញ្ចឹមនេះមានគោជាង៥០ក្បាល គឺចិញ្ចឹមដោយខ្លួនឯងផង និងប្រវាស់ជាមួយគេផង ដោយបានផលចែកគ្នាតាមរយៈការលក់កូនគោដែលធំតៗគ្នា។

មូលហេតុដែលប្រជាកសិករអះអាងថា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វគោនៅពេលដែលតម្លៃសត្វគោចុះថោកនោះ ដោយសារតែការចិញ្ចឹមសត្វគោរបស់គាត់ក៏ដូចអ្នកចិញ្ចឹមដទៃគឺចិញ្ចឹមតាមបែបធម្មជាតិប្រលែងឱ្យស៊ីចំណីអាហារតាមវាលស្រែឬព្រៃ ដែលមានស្មៅដោយមិនចិញ្ចឹមជាលក្ខណៈកសិដ្ឋានត្រូវចំណាយលើការទិញចំណីអាហារនោះទេ។ និងម្យ៉ាងទៀតនៅពេលដែលសត្វគោចុះថ្លៃគឺកសិករមិនទាន់លក់នោះទេ។

ការចិញ្ចឹមគោបែបប្រវាស់ គឺរូបលោកមិនចំណាយទុនទិញសត្វគោនោះទេ គឺអ្នកដែលប្រវាស់ជាមួយលោកជាអ្នកទិញ។ ឧទាហរណ៍បើមេបួនចែកម្នាក់ពីរ ពេលបានកូន កូនគោដំបូងបានមកអ្នកឃ្វាល។ លុះគោមានប្អូន ទើបលក់ដោយមួយក្បាលបានមួយម៉ឺនបាត ឬ លើសប្រហែលមួយលាន់រៀល។
លោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ចំពោះសត្វគោ/ក្របីដែលពលរដ្ឋចិញ្ចឹមទូទាំងខេត្តមានសរុបចំនួន១៤ម៉ឺនក្បាល ក្នុងនោះក្របី១ម៉ឺន៦ពាន់ក្បាល។
ការចិញ្ចឹមគោ/ក្របីមានការកើនឡើង (២០០០ក្បាល) ទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្មបើធៀបឆ្នាំ២០២២។ ដោយឡែកបើតម្លៃគោរស់វិញពី១ម៉ឺនទៅ១ម៉ឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។

លោកបានបន្តឱ្យដឹងទៀតថា ដោយបានការណែនាំជាប្រចាំពីលោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យជំនាញការិយាល័យបសុពេទ្យតែងធ្វើការយកចិត្តទុកដាក់លើការតាមដានសុខភាពសត្វនៅតាមមូលដ្ឋាន ក្នុងនោះផ្សព្វផ្សាយអត្ថប្រយោជន៍នៃប្រើប្រាស់វ៉ាក់សាំងដូចជា អ៊ុតក្តាម សារទឹកដល់អ្នកចិញ្ចឹមសត្វពាហណៈក្នុងខេត្ត។
លើសពីនេះទៅទៀតផ្តោតលើចំណីដែលមានទាំងបរិមាណនិងគុណភាពគឺដាំស្មៅចំណីសត្វ។
ដោយ ៖ អ ពៅ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


