Connect with us

នយោបាយ

កញ្ញា កឹម មនោវិទ្យា ហៅ លោកសម​ រង្ស៊ីថា ជាដៃគូបោកប្រាស់របស់លោកកឹម សុខា

បានផុស

នៅ

កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោកកឹម សុខា នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញមកប្រតិកម្មខ្លាំងៗទៅកាន់លោកសម រង្ស៊ី តាមបណ្តាញសង្គមធ្វីតធ័រ(Twitters)។ កញ្ញា បានហៅលោកសម រង្ស៊ី ថា ជាដៃគូបោកប្រាស់របស់ឪពុកនាង គឺលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។

កញ្ញា កឹម មនោវិទ្យា បានសរសេរចំៗថា ៖«ឪពុករបស់ខ្ញុំ គឺលោកកឹម សុខា មានសិទ្ធិបញ្ចេញមតិក្នុងការហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់ការកេងចំណេញ និងបោកប្រាស់សាធារណជនតទៅទៀត។ ភាពជាដៃគូ គឺត្រូវបានបញ្ចប់ដោយប្រសិទ្ធភាពនៅពេលដែលដៃគូរបស់គាត់(សម រង្ស៊ី) បានអំពាវនាវឱ្យគណបក្ស និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបោះបង់ចោលគាត់(កឹម សុខា) ក្នុងពេលដែលរូបគាត់កំពុងជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាការបោកប្រាស់»។

សាររបស់កូនស្រីច្បងលោកកឹម សុខានេះ ធ្វើឡើង បន្ទាប់ពីមនុស្ស និងអ្នកគាំទ្រលោកសម រង្ស៊ី មួយចំនួនបានវាយប្រហារទៅលើលោកកឹម សុខា បន្ទាប់ពីលោកបានអំពាវនាវឱ្យលោកសម រង្ស៊ី និងក្រុមរបស់លោកបញ្ឈប់ការយកឈ្មោះ និងរូបភាពរបស់លោកទៅប្រើប្រាស់ ដើម្បីបម្រើមហិច្ចតានយោបាយក្រុមខ្លួនតទៅទៀត។ លោកកឹម សុខា ក៏បានអះអាងពីការបែកបាក់សម្ព័ន្ធភាពសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ក្រោយពីលោកសម រង្ស៊ី និងបក្ខពួកត្រឡប់ទៅគាំទ្រ និងនៅពីក្រោយការដំណើរការឡើងវិញនៃគណបក្សភ្លើងទៀនដែលខុសពីគោលការណ៍នៃការរួបរួមគ្នា ហើយគ្មានការគាំទ្រពីសំណាក់រូបលោកកឹម សុខា។

កាលពីថ្ងៃច​ន្ទ មេធាវីរបស់លោកកឹម សុខា ក៏បានចេញមកបញ្ចេញប្រតិកម្មការពារការលើកឡើងរបស់លោកកឹម សុខានេះដែរ។ លោកស្រីមេធាវី ម៉េង សុភារី បានអះអាងថា លោកកឹម សុខា គ្រាន់តែប្រើសិទ្ធិការពារខ្លួនរបស់គាត់ គឺមិនខុសទេ ដើម្បីមិនឱ្យពាក់ព័ន្ធ និងមិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមគាត់។ ចំណែក ត្រង់ថាបែក ឬមិនបែក គឺមើលខ្លឹមសារទៅ អ្នកណាដើរចេញមុន មើលសកម្មភាពទៅ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម