ព័ត៌មានអន្ដរជាតិ
ក្នុងពេលដ៏ខ្លី Omicron វាយលុកអាហ្វ្រិកខាងត្បូងយ៉ាងឆាប់រហ័ស
វីរុសបំប្លែងខ្លួនដែលមានការប្រែប្រួលខ្លាំង Omicron បានឆ្លងរាតត្បាត និងគ្របដណ្តប់យ៉ាងឆាប់រហ័សនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេលមិនដល់៤សប្តាហ៍ផង បន្ទាប់ពីវាត្រូវបានរកឃើញលើកដំបូងនៅទីនោះ។
ចម្ងល់សំខាន់ៗនៅមិនទាន់ស្រាយបំភ្លឺអំពីវីរុសបំប្លែងខ្លួនថ្មីនេះដែលបានឆ្លងរាលដាល់ប្រទេសជាច្រើនក្នុងនោះមាន អេស្ប៉ាញ កាណាដា អង់គ្លេស អាមេរិក កូរ៉េខាងត្បូង អូទ្រីស ហុល្លង់ និងព័រទុយហ្គាល់ជាដើម ហើយប្រទេសអារ៉ាប់រួមក៏រកឃើញមួយករណីលើកដំបូងកាលពីថ្ងៃពុធដែរ។

សញ្ញាដំបូងត្រូវបានគេលើកឡើងថា Omicron ប្រហែលជាឆ្លងអាក្រក់ជាងវីរុសបំប្លែងខ្លួនផ្សេងៗទៀតដែលបានវាយប្រហារដល់ទីផ្សារហិរញ្ញវត្ថុ ដោយសារការរឹតបន្តឹង និងវិធានការទប់ស្កាត់ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល។
វិទ្យាស្ថានទំនាក់ទំនងជំងឺឆ្លងជាតិ(NICD)របស់អាហ្វ្រិកខាងត្បូងបាននិយាយថា ទិន្នន័យដំបូងបង្ហាញថា Omicron អាចគេចផុតពីប្រព័ន្ធភាពស៊ាំ ប៉ុន្តែប្រសិទ្ធភាពវ៉ាក់សាំងនៅតែអាចការពារកុំឲ្យឈឺធ្ងន់ធ្ងរ និងស្លាប់បាន។
វិទ្យាស្ថានទំនាក់ទំនងជំងឺឆ្លងជាតិបានបញ្ជាក់ថា ៧៤%នៃអ្នកឆ្លងកូវីដដែលត្រូវបានរកឃើញកាលពីខែមុនគឺវីរុសបំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញករណីលើកដំបូងកាលពីថ្ងៃទី៨ ខែវិច្ឆិកា នៅខេត្ត Gauteng ជាកន្លែងដែលមានប្រជាជនច្រើនបំផុតរបស់អាហ្វ្រិកខាងត្បូង។
ចំនួនឆ្លងថ្មីត្រូវបានរាយការណ៍នៅអាហ្វ្រិកខាងត្បូងបានកើនឡើងទ្វេដងពីថ្ងៃអង្គារ៍ និងថ្ងៃពុធម្សិលមិញ។
អ្នកជំនាញជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក អ្នកស្រី Maria van Kerkhove បាននិយាយថា ទិន្នន័យពីរបៀបដែល Omicron ឆ្លងនឹងដឹងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
នាយកប្រតិបត្តិរបស់ BioNTech បាននិយាយថា វ៉ាក់សាំងរបស់លោកបានចាប់ដៃគូជាមួយវ៉ាក់សាំង Pfizer ទំនងជាផ្តល់ការការពារខ្លាំងប្រឆាំងនឹងការឈឺធ្ងន់ធ្ងរពី Omicron៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


