សន្តិសុខសង្គម
សកម្មភាពសមត្ថកិច្ច ចាប់ជនដៃដល់ជាឃាតក សម្លាប់ប្រពន្ធនៅក្រុងសៀមរាប
ត្រឹមរយៈពេល ២៤ ម៉ោង ឃាតកម្មប្ដីសម្លាប់ប្រពន្ធ នៅខេត្តសៀមរាប ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយកើតឡើងបង្កឡើងដោយឈ្មោះ ធួក ឈាត (ត្រូវជាប្តី) បានធ្វើសកម្មភាពយកកាំបិតចុងស្រួចដងឈើចាក់ចំបំពង់កប្រពន្ធឈ្មោះ សូចាន់ធី អាយុ៣៨ឆ្នាំ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល ហើយជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់។

ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់កំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន។
រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញបានសហការជាមួយស្នងការខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធួក ឈាត នៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យខាងលើ យកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យស្នងការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ទស្សនាវីដេអូខាងក្រោម៖

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ