ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ថា ដើម្បីឈ្នះ Omicron ត្រូវបិទទូទាំងពិភពលោក ខណៈអាមេរិករាលដាល១១រដ្ឋ
សហរដ្ឋអាមេរិកបានរាលដាលឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron រហូតដល់១១រដ្ឋ បន្ទាប់ពីឆ្លងដំបូងត្រឹមតែ៤រដ្ឋប៉ុណ្ណោះ ហើយករណីឆ្លងសហគមន៍ក៏ទើបរកឃើញដំបូងកាលពីថ្ងៃព្រហស្បតិ៍ដែរ។
តាមការផ្សាយផ្ទាល់របស់ Theguardian នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែធ្នូនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយថា ៖«ដើម្បីយកឈ្នះវីរុសបំប្លែងខ្លួនថ្មី Omicron យើងត្រូវតែបិទប្រទេសទូទាំងពិភពលោក»។

វីរុសបំប្លែងខ្លួនថ្មីនេះដែលអ្នកវិទ្យាសាស្ត្រមួយចំនួនបាននិយាយថា ឆ្លងរាលដាលលឿនជាងវីរុស Delta ពីរដង បានរាយការណ៍ឆ្លងចូលរដ្ឋអាមេរិកចំនួន១១ហើយ។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅរដ្ឋ ញ៉ូវចេស៊ី, មីសសួរី, យូថាហ៍, នេប្រាស្កា, ម៉ារីលែន និងផេនស៊ីលវ៉ានៀ កាលពីថ្ងៃសុក្រ។
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង Omicron នៅរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ មីនីសូតា និងញ៉ូវយ៉ក។
អភិបាលរដ្ឋញ៉ូវចេស៊ី លោក Phil Murphy បាននិយាយថា ៖«វីរុសបំប្លែងខ្លួន Omicron ស្ថិតក្នុងចំណោមពួកយើង ហើយយើងត្រូវចាត់វិធានការទប់ស្កាត់ការរាលដាល»។ នៅរដ្ឋរបស់លោកជាករណីរកឃើញដំបូងដែលស្ត្រីម្នាក់ទើបធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។
ទោះបីជាយ៉ាងណា វីរុសបំប្លែងខ្លួន Delta នៅតែគ្រប់ដណ្តប់ខ្លាំងដដែលក្នុងចំណោមអ្នកឆ្លងកូវីដទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែមន្ត្រីសុខាភិបាលនិយាយថា វីរុសបំប្លែងខ្លួននៅតែកង្វល់ចម្បងដដែល។
វីរុស Omicron បានរាលដាលឆ្លងយ៉ាងឆាប់រហ័សនៅអាហ្វ្រិកខាងត្បូងដែលជាកន្លែងរកឃើញដំបូងដោយអ្នកវិទ្យាសាស្ត្រ ហើយក៏បានបន្តឆ្លងពីប្រទេសមួយទៅប្រទេសមួយដែលភាគច្រើនតាមរយៈអ្នកធ្វើដំណើរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន