ព័ត៌មានជាតិ
ជាង ៤០ ឆ្នាំ រុស្សីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ៨៥០០ នាក់
ភ្នំពេញ៖ រយៈពេលជាង ៤០ ឆ្នាំនេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបការណ៍ដល់និស្សិតកម្ពុជាប្រមាណជាង៨៥០០ នាក់ ឱ្យទៅ បន្តការសិក្សាជំនាញផ្សេងៗនៅ តាមសាកលវិទ្យាល័យនានានៅ ប្រទេសរុស្សី។
លោក ផន បុរី ជំនួយការនាយិការមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សីមានប្រសាសន៍នៅ ថ្ងៃទី០៦ធ្នូនេះថា ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះរុស្សីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឱ្យទៅ បន្តការសិក្សានៅ តាមសាកលវិទ្យាល័យនានានៅ ប្រទេសរុស្សីប្រមាណជាង ៨៥០០ នាក់ក្នុងនោះមានប្រមាណ ៨០០០នាក់ បានបញ្ចប់ការសិក្សានិងប្រមាណជិត ៥០០នាក់កំពុងសិក្សានៅ ប្រទេសរុស្សី។


ឆ្នាំ២០២០និង២០២១នេះ រុស្សីបានផ្តល់អាហារូបករណ៍ដល់កម្ពុជាចំនួន២៩នាក់ ហើយនៅ ឆ្នាំ២០២២ខាងមុខនេះ នឹងផ្តល់បន្ថែមចំនួន ២០នាក់ទៀត ដោយពួកគេនឹងសិក្សាទៅ លើជំនាញវិស្វកម្មយន្តហោះ ស្ថាបត្យកម្ម សំណង់ស៊ីវិល វេជ្ជសាស្ត្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ផ្នែកវប្បធម៌ សិល្បៈ ដូចជាការដឹកនាំភាពយន្ត និងផលិតនិពន្ធជាដើម។
លោកបានបន្ថែមទៀតថា ក្នុងចំណោមមុខវិជ្ជាទាំងនោះមុខវិជ្ជាដែលមានការពេញនិយមសម្រាប់និសិត្សខ្មែររួមមានសំណង់ស៊ីវិល ថាមពលនុយក្លេអ៊ែរនិងវិស្វកម្មយន្តហោះជាដើម។

លោក ផន បុរី បានអំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅ សិក្សានៅ សហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅ មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្សី ដើម្បីត្រៀមភាសារុស្សីនិងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅ រុស្សី៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


