ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង ដកហូតដីគម្របព្រៃឈើជាង ៦០ ហិកតា ជាសម្បត្តិរដ្ឋ
អភិបាលរងខេត្តកំពង់ឆ្នាំងលោក សាន់ យូ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំសមត្ថកិច្ចចំរុះចុះដកហូតដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ ២០០២ ចំនួនជាង ៦០ហិកតា នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ដែលជនខិលខូចបានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិកន្លងមកបានដកហូតទុកជាសម្បត្តិរដ្ឋវិញ។ឮ

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះថាកាលពីថ្ងៃទី០៦ ខែធ្នូ ក្រុមការងារចម្រុះពិតជាបានចុះទៅដកហូតយកដីគម្របព្រៃឆ្នាំ២០០២ នៅឃុំក្រាំងស្គារ យកទុកជាសម្បត្តិរដ្ឋវិញ ពិតមែន តែទំហំពិតប្រាកដនោះខាងរដ្ឋបាលព្រៃឈើទើបដឹងច្បាស់។

ទាក់ទងនឹងករណីនេះ លោកពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើស្ដីទី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះថា ដីគម្របព្រៃឈើរបស់រដ្ឋ ឆ្នាំ២០០២ ដែលត្រូវក្រុមជនល្មើសបានរុករានទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិនោះ មានចំនួន ៦១ ហិកតា ត្រូវបានដកហូតយកមកទុកជាសម្បត្តិរបស់រដ្ឋវិញ នេះគិតត្រឹមតែដីដែលបានភ្ជួររាស់រួចហើយ។
លោកនាយរងស្តីទី ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះវិធានការក្រុម ការងារនិងបន្តការស្រាវជ្រាវទៀតថាតើមានការទិញ លក់ពីខាងណា និងមានលិខិតអនុញ្ញាតដែរឬអត់។ ព្រោះថាដីទាំងអស់នេះកាលពីសម័យយុវជនចុះវាស់វែងដីធ្លីនេះមិន បានវាស់វែងឲ្យទៅខាងណានោះឡើយ។

ដោយឡែកកន្លែងខ្លះប្រជាពលរដ្ឋរស់នៅអាស្រ័យផលប៉ុន្មាន ក៏ត្រូវធ្វើការស្រាវជ្រាវឡើង វិញដែរដើម្បីកំណត់ឲ្យដឹងច្បាស់ពិតប្រាកដ។
ទាក់ទងនឹងករណីខាងលើនេះ អាជ្ញាធរខេត្ត នឹងធ្វើការបន្តដកហូតកន្លែងផ្សេងៗទៀត ដែលស្ថិតនៅក្នុងស្រុកទឹកផុស ជាប្រភេទដីគម្របព្រៃឈើឆ្នាំ ២០០២ ដែលត្រូវបានគេរំលោភយកធ្វើជាសកម្មសិទ្ធកន្លងមក។

ករណីនេះអាជ្ញាធរខេត្តបានកំណត់មុខសញ្ញាជនល្មើសរួចហើយ ចំណែកជំនាញខ័ណ្ឌរដ្ឋបាលព្រៃ ឈើខេត្តកំពង់ឆ្នាំង ក៏កំពុងតែកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


