ព័ត៌មានជាតិ
ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព។

គួររំលឹកថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅលើផ្ទៃដី២.៦០០ហិកតា ក្នុងគម្រោងទឹកប្រាក់ប្រមាណ១.៥០០លានដុល្លារ ដោយក្រុមហ៊ុន OCIC ដែលមកដល់ពេលនេះ សម្រេចបាន២៧ ភាគរយហើយ និងចំណាយទឹកប្រាក់ជិត៤០០លានដុល្លារ។ ការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករចំនួនសរុប ៣ ៧៤០នាក់។

គម្រោងនេះ បើទោះបីជាជួបវិបត្តិ នៃការរីករាលដាលកូវីដ-១៩ ដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើររបស់បុគ្គលិក-កម្មករជំនាញបរទេស ក៏ដូចជាការចរាចរទំនិញមកពីប្រទេសចិន គួបផ្សំនឹងការអូសបន្លាយរដូវវស្សា និងជំនន់ទឹកភ្លៀង រួមទាំងការលំបាកផ្នែកបច្ចេកទេស នៃសណ្ឋានដីក្នុងតំបន់សាងសង់យ៉ាងណាក្តី ក្រុមហ៊ុនបានប្តេជ្ញាសាងសង់ឱ្យសម្រេចបានតាមផែនការ និងដាក់ឱ្យដំណើរការតាមផែនការ ដែលបានគ្រោងទុក។

ព្រលានយន្តហោះខ្នាតអន្តរជាតិភ្នំពេញថ្មីនេះ នឹងពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជាទៅកាន់ពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសិក្សាលំអិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើផ្លូវប្រវែងជាង២០គីឡូម៉ែត្រ ដែលគម្រោងសាងសង់ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក៕
ដោយ ៖ កោះកែវ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


