សន្តិសុខសង្គម
គប់កាំបិតប៉័ងតោនិងដុំថ្មបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង ម្ចាស់ផ្ទះរាយការណ៍ឲ្យសមត្ថកិច្ចឃាត់ខ្លួន
ឥទ្ធិពលគ្រឿងញៀន ធ្វើអោយបុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចស្រុកអង្គស្នួល ។
ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សំបាត់ មករា ហៅម៉ាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ែម សារិន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល៤ល្ងាចជនសង្ស័យបានទិញថ្នាំញៀនមួយកញ្ចប់តម្លៃបួនម៉ឺន(40000រៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្ដុំភូមិចម្ការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅប្រើប្រាស់។ រហូតដល់ម៉ោងកើតហេតុខាងលើ ទើបជនសង្ស័យបានយកថ្នាំញៀនមួយកញ្ចប់ដែលខ្លួនទិញបាននោះមកសំងំប្រើប្រាស់នៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនរួចហើយជនសង្ស័យបានចាប់ផ្ដើមមានអារម្មណ៍រវើរវាយ ហើយបានយកកាំបិតប៉័ងតោគប់ចូលទៅផ្ទះរបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានយកដុំថ្មជាច្រើនគុបសំដៅទៅលើផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យរងទទួលនូវការខូចខាត។ ពេលនោះដោយជនរងគ្រោះមានការភ័យខ្លាចក៏បានទូរស័ព្ទរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍រដ្ឋបាលក្រាំងម្កាក់។ ក្រោយពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មានក៏បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីសួរនាំបន្តតាមនីតិវិធី៕
អត្ថបទ៖ ឆៃ យ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ