ព័ត៌មានជាតិ
កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៧ភាគរយឡើងវិញ នៅឆ្នាំ ២០២៤
រាជរដ្ឋាភិបាល បានពង្រឹងឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចជាតិ ឲ្យត្រឡប់ទៅស្ថានភាពដូចដើមវិញ។

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៧ភាគរយឡើងវិញ នៅឆ្នាំ ២០២៤ខាងមុខ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចនៅមានដំណើរការល្អប្រសើរ។
បើតាមលោក ផាន់ ផល្លា កន្លងមករាជរដ្ឋាភិបាល បានព្យាករណ៍ថា នៅឆ្នាំ ២០២១នេះ វិស័យសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ២.៤ភាគរយ ប៉ុន្តែអ្វីដែលឃើញជាក់ស្តែង កើនលើសការព្យាករណ៍ ដោយសាររដ្ឋាភិបាល បានចាក់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់គ្នាបានលឿន សម្រេចបានភាពស៊ាំសហគមន៍ និងគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ស្ទើរ ១០០ភាគរយ។

ហេតុផលដែលរាជរដ្ឋាភិបាល ហ៊ានកំណត់តួលេខកើនឡើងខ្ពស់រហូតដល់៧ភាគរយ នៃសេដ្ឋកិច្ចជាតិ នៅឆ្នាំបន្តបន្ទាប់ ដោយមើលឃើញថា វិស័យសំខាន់ៗមួយចំនួន មានកំណើនខ្ពស់ក្នុងការនាំចេញ ដែលចំណូលទាំងនោះអាចជួយទ្រទ្រង់វិស័យសេដ្ឋកិច្ច ឲ្យមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស។
ជាក់ស្តែង មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលោក ផាន់ ផល្លា បានបង្ហាញរបាយការណ៍នៃការនាំចេញសម្លៀកបំពាក់រយៈពេល ១១ខែឆ្នាំ ២០២១ មានកំណើន ១៣,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ពោលគឺកើនឡើង ៣ភាគរយ។ ជាមួយគ្នានេះ សម្រាប់ការនាំចេញទំនិញមិនមែនកាត់ដេរ មានកំណើនខ្ពស់រហូតដល់ ៥៣,១ភាគរយ ក្នុងរយៈពេលដូចគ្នានេះ។ ទន្ទឹមគ្នានេះ ការនាំចេញវិស័យកសិកម្ម ដែលជាវិស័យស្នូលសំខាន់របស់កម្ពុជា ក៏កើនឡើងខ្ពស់ផងដែរ។ លើសពីនេះទៀត វិស័យអចលនទ្រព្យ ក៏ជាចំណែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យកើនឡើងគួរកត់សម្គាល់ដែរ។
ទោះយ៉ាងណាលោក ផាន់ ផល្លា បានបញ្ជាក់ថា ក្រសួងមិនអាចវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១នេះបាននៅឡើយ ដោយរង់ចាំដាច់ឆ្នាំ ទើបកំណត់តួលេខបានច្បាស់។ ប៉ុន្តែលោកថា ការកើនឡើងគ្រប់វិស័យ ឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចជាតិ៕ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


