ព័ត៌មានជាតិ
កុំរំលងតំបន់ទេសចរណ៍ធំ ៤ កន្លែង ល្បីបំផុតរបស់អ្នកស្វាយរៀង
ក្នុងខេត្តស្វាយរៀងមានតំបន់គោលដៅ ទេសចរណ៏ធំៗចំនួន០៤កន្លែង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។
លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តស្វាយរៀងមានតំបន់ទេសចរណ៍ ០៤ កន្លែង។

រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ជារមណីយដ្ឋានលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ មានទីតាំងស្ថិតនៅ ភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរដែលគ្រប់គ្រងដោយឯកជន មានទីតាំងស្ថិតនៅ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រមណីយដ្ឋានធម្មជាតិទឹកវិល មានទីតាំងស្ថិតនៅ ភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងរមណីយដ្ឋានស្ពានត្នោតជារមណីយដ្ឋានលក្ខណៈធម្មជាតិកែច្នៃមួយ ដែលប្រជាពលរដ្ឋប្រមាណ១០ គ្រួសារ បានរៀបចំឲ្យមានជាខ្ចុះលក់អាហារ និងភេសជ្ជៈសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ត ដែលមានទីតាំងស្ថិតនៅ ឃុំចំនួន ពីរគឺឃុំតាសួស និងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រៅ ពីតំបន់រមណីយដ្ឋានទាំង០៤ នៅ ក្នុងខេត្តស្វាយរៀងក៏មានប្រាសាទមួយកន្លែងដែលមានវ័យចំណាស់គឺប្រាសាទជាហោ ដែលមានទីតាំងស្ថិតនៅ ភូមិក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងទួលបុរាណមួយកន្លែងទៀតគឺទួលលោកយាយដូន ដែលមានទីតាំងស្ថិតនៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលសព្វថ្ងៃទីតាំងទាំងពីរនេះមិនទាន់មានសេវាសម្បទាទេសចរណ៍នៅ ឡើយទេ ។
លោក វ៉ាន់ សារ៉ាត បានបន្តទៀតថា នៅ រមណីយដ្ឋានបាសាក់មន្ទីរទេសចរណ៍ខេត្តបានសហការជាមួយដៃគូជំនួយ បង្កើតការងារដល់យុវជន ដោយការដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវដែលមកកម្សាន្ត។ លើសពីនេះទៀតមនី្ទរបានចូលរួមផ្សព្វផ្សាយអំពីគោលដៅ ទេសចរណ៍នានាដែលមាននៅ ក្នុងខេត្ត តាមរយៈទំព័រហ្វេសប៊ុកនិងតាមរយៈការចែកជូនសៀវភៅ ផ្នត់ទេសចរណ៍ដល់សាធារណៈជនឲ្យបានជ្រាបពីសក្តានុពល ក៏ដូចជាទីតាំងតំបន់ទេសចរណ៍របស់ខេត្តស្វាយរៀង។
លោក វ៉ាន់ សារ៉ាត បានបញ្ជាក់បន្ថែមថា ខេត្តស្វាយរៀងពុំសូវមានអំណោយផល សក្តានុពលទេសចរណ៍ ដូចជាធម្មជាតិវប្បធម៍ និងប្រវត្តិសាស្រ្ត។ រមណីយដ្ឋានកែច្នៃមានតិចតួច និងមិនទាន់ស្របតាមលក្ខណៈស្តង់ដារ ដោយសារមិនទាន់មានការចាប់អារម្មណ៍ពីវិនិយោនក្នុងតំបន់ និងខ្វះខាតថវិកាដើម្បីអភិវឌ្ឍន៍។
ជាមួយគ្នានេះ សេវាកម្មបម្រើទេសចរណ៍មួយចំនួន មិនទាន់មានភាពល្អប្រសើរតាមស្តង់ដារគុណភាព និងការសិក្សាពីផ្សារនិងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តមិនទាន់បានទូលំទូលាយ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ