សន្តិសុខសង្គម
មន្ត្រីអគ្គិសនីខេត្ត បើកបរទាំងស្រវឹង បុករថយន្តដឹកដីខ្សាច់ពេញទំហឹង សំណាងមិនប៉ះពាល់ជីវិត
ខេត្តរតនគិរី៖ មន្ត្រីអគ្គិសនីខេត្ត បើកបរទាំងស្រវឹង បុករថយន្តដឹកដីខ្សាច់ពេញទំហឹង ក្នុងទិសដៅ ស្របគ្នា បណ្តាលឱ្យរងការខូចខាតមួយចំហៀងផ្នែកខាងមុខ សំណាងមិនប៉ះពាល់ជីវិត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ យប់ ថ្ងៃទី ១៦ ខែឆ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចចម្ការចន្ទី ឈ្មោះ កានីន យ៉ុម (ទួលកៅ ស៊ូចាស់) ស្តិតនៅ ក្នុងភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ “កម្ពុជាថ្មី” មិនអាចទាក់ទង លោក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ បានទេ នៅ ព្រឹកថ្ងៃទី ១៧ ខែធ្នូនេះ។
យោងតាមរបាយការណ៍ពីនគរបាលស្រុកអូរជុំ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ឃើញរថយន្ត ២ គ្រឿង មួយជារថយន្តម៉ាក Mazda ពណ៌ប្រផេះ ពាក់ស្លាកលេខរដ្ឋ 13.2-1082 បើកបរដោយឈ្មោះ មឿង ផល្លី អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអគ្គិសនី មានទីលំនៅ បច្ចុប្បន្នភូមិភ្នំស្វាយ សង្គាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មួយទៀត ជារថយន្តដឹកដីខ្សាច់ម៉ាក ហ៉ីយ៉ាន់ដាយ ក្បាលពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3C-2007 បើកបរដោយឈ្មោះ អូន លាងទ្រី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

របាយការណ៍បានបញ្ជាក់ថា រថយន្តទាំង ២ គ្រឿងនោះ បើកបរក្នុងទិសដៅ ស្របគ្នា ពីជើងទៅ ត្បូង។ មូលហេតុ អ្នកបើកបររយន្តម៉ាក Mazda បើកបរក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅ បុកគូថរថយន្តដឹកដីខ្សាច់ពីក្រោយពេញទំហឹង។

ក្រោយសមត្ថកិច្ចចុះត្រួតពិនិត្យរួច រថយន្តទាំង ២ គ្រឿង ត្រូវបានយកមករក្សាទុកនៅ អធិការដ្ថានគរបាល ស្រុកអូរជុំ ដើម្បីរង់ចាំធ្វើការសម្របសម្រួលតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ