Connect with us

ព័ត៌មានជាតិ

ត្រីប៉ាស៊ីអ៊ី​ប្រភេទធំៗ ​នៅខេត្តស្ទឹងត្រែង​ថ្ងៃនេះ មានតម្លៃ​ចាប់ពី​ជាង២០​ម៉ឺន​ដល់៤០​ ម៉ឺនរៀល

បានផុស

នៅ

ត្រីប៉ាសេអ៊ីជាប្រភេទត្រីកម្រ មានរស់ឈ្ងុយឆ្ងាញ់ពិសេស ដែលគេនិយមចូលចិត្ត មានតែនៅ ខេត្តស្ទឹងត្រែង អ្នកនេសាទប្រាប់ថា ប្រភេទត្រីធំៗ មានតម្លៃចាប់ពីជាង ២០ ម៉ឺនដល់ ៤០ ម៉ឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនេសាទម្នាក់បានបញ្ជាក់ថា កានេសាទសព្វថ្ងៃនេះមិនសូវបាននោះទេ ថ្ងៃណាក៏បាន ថ្ងៃខ្លះក៏មិនបាន ហើយភាគច្រើនជាប្រភេទត្រីប៉ាស៊ីអ៊ីតូចៗ ទម្ងន់ក្រោម១គីឡូ លក់ក៏មិនសូវបានតម្លៃ ដូចត្រីប៉ាស៊ីអ៊ីធំៗដែរ វាគ្រាន់តែមានតម្លៃខ្ពស់ជាងតម្លៃត្រីធម្មតាតែប៉ុណ្ណោះ។

អ្នកនេសាទរូបនេះបានបន្តទៀតថា ការនេសាទមិនសូវបានទេ ដោយសារតែមានទំនប់វារីអគ្គិសនីផ្នែកខាងលើ ធ្វើឱ្យត្រីមិនអាចចុះមកបានច្រើន ហើយដែលនេសាទបាននោះ អាចលក់បានតម្លៃពី ៣០ទៅ ៤០ម៉ឺនរៀល ទៅ តាមប្រភេទត្រីធំៗហើយអ្នកស្ទឹងត្រែងមិនសូវហ៊ានទិញហូបទេ បើលក់បានថ្លៃនោះ មានតែអ្នកមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដែលពួកគាត់ល្បីថាត្រីប៉ាស៊ីអ៊ីមានរសជាតិឆ្ងាញ់ទើបគេហ៊ានទិញ។

លោក បូ រ៉ា ជាអ្នកលក់ត្រីនៅ ផ្សារសាមគ្គីស្ទឹងត្រែងក៏បានឱ្យដឹងដែរថា ថ្ងៃនេះត្រីប៉ាស៊ីអ៊ី ទម្ងន់ ៣ ទៅ ៤ខាំ១គីឡូតម្លៃ៥ម៉ឺនរៀល ៧ខាំតម្លៃ ១០ ម៉ឺន ទៅ ១២ម៉ឺនរៀល អា១គីឡូ ដល់ ១គីឡូកន្លះ ២០ទៅ ២៥ម៉ឺនរៀល ២គីឡូ រហូតជាង២គីឡូ៣៥ ម៉ឺនរៀល ទៅ ដល់ ៤០ ម៉ឺនរៀលក៏មានដែរ ទៅតាមថ្ងៃមានត្រីអត់ត្រី។

ពាក់ព័ន្ធនឹងប្រភេទត្រីប៉ាសេអ៊ីដ៏កម្រនេះលោកទំនី រ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏បានធ្វើបទសម្ភាសបញ្ជាក់ឱ្យដឹងដែរថា:ត្រីប៉ាស៊ីអ៊ីនៅ ខេត្តស្ទឹងត្រែងយើងនេះមានការចរាចរណ៍ឡើងចុះពីររដូវ ហើយនៅ ពេលនេះ មានការថមថយភួរឱ្យមានការព្រួយបារម្ភ មួយពាក់ព័ន្ធនឹងរបបទឹក កត្តាមនុស្សមានកើនឡើង និងកត្តាធម្មជាតិដូចជារបបទឹក ដែលបានធ្វើឲ្យប្រភេទត្រីកម្រនេះមានការថយចុះ។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា បើតាមការសង្កេតមើលឃើញថា ត្រីប៉ាស៊ីអ៊ីប៉ុន្មានឆ្នាំចុងក្រោយនេះ មានវត្តមាន និងការធ្វើចរាចរណ៍តិចមែនទែន ត្រីប៉ាស៊ីអ៊ីមានទាំងនៅ ឡាវមានទាំងនៅ កម្ពុជា ការធ្វើចរាចរណ៍ឆ្លងដែននឹងបន្លាស់ទី អាចមានឧបសគ្គ ក្នុងការចុះមកផ្នែកខាងក្រោម ហើយត្រីប៉ាស៊ីអ៊ីមានទាំងពីររដូវ រដូវទី១គឺចាប់ពីខែ ៥ខែ ៦ខែ ៧ ទៅត្រីប៉ាស៊ីអ៊ីជាប្រភេទកូនត្រីតូចៗ ដោយឡែករដូវទី ២ មានចាប់ពីខែ ១១ ខែ១២និងខែ១ ភាគច្រើនជាប្រភេទត្រីប៉ាស៊ីអ៊ីធំៗ មានអាចំទង់ និងមួយគីឡូ ទៅ ជាងពីរគីឡូជាដើម។

លោកប្រធានបញ្ជាក់ថា ត្រីប៉ាស៊ីអ៊ីពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី  ១៥ ម៉ឺន២០ម៉ឺនទៅ ឬក៏ ៣០ ម៉ឺនទៅ តាមតម្រូវការរបស់អតិថិជន គេទៅ ទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ ។ត្រីនេះតម្លៃ ៣០ម៉ឺន ៤០ម៉ឺនអ្នកដែលមានធនធានតិចតួចមិនហ៊ានទិញទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។  

ចុងក្រោយនេះលោកប្រធានមន្ទីរកសិកម្មបានធ្វើការអំពាវនាវដល់ពុកម៉ែជាពិសេសអ្នកនេសាទអូនឯងតែម្ដង កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ទន្ទឹមនឹងនេះសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឲ្យវាមានវត្តមានបន្តទៅ ទៀតទុកសម្រាប់កូនចៅ ៗទៀត៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៩ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម