ព័ត៌មានអន្ដរជាតិ
Trump ចង់ចាក់វ៉ាក់សាំងកូវីដផ្សាយតាមទូរទស្សន៍ដែរតែថា មិនចាំបាច់ទេព្រោះគាត់ឈ្នះជំងឺនេះរួចទៅហើយ
មន្រ្តីសេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Donald Trump មានឆន្ទៈចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩តាមកញ្ចក់ទូរទស្សន៍ដែរប៉ុន្តែគាត់ប្រហែលជាមិនមែនជាបេក្ខជនល្អជាងគេទេពីព្រោះគាត់បានយកឈ្នះជំងឺនេះរួចទៅហើយ។

មន្ត្រីម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “គាត់បានបង្ហាញនូវឆន្ទៈ។ ខ្ញុំគិតថា មានសំណួរបើកចំហថាតើគាត់នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងតាមទូរទស្សន៍ដែរឬក៏អត់។ ហើយនោះគ្រាន់តែជាតម្រូវការដើម្បីបំពេញបំណងអ្នកដែលចង់បានប៉ុណ្ណោះ”។
លោកប្រធានាធិបតីនិងជំទាវទីមួយត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីដើមខែតុលាហើយលោក Trump ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Walter Reed មួយរយៈខ្លីមុនពេលវិលត្រឡប់ទៅកាន់សេតវិមានវិញដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

អតីតប្រធានាធិបតីបីរូបគឺលោក Bill Clinton, George W. Bush និង Barack Obama បាននិយាយថា ពួកគេនឹងទទួលយកវ៉ាក់សាំងនេះហើយចាក់វាផ្សាយតាមទូរទស្សន៍ក្នុងគោលបំណង កសាងទំនុកចិត្តដល់សាធារណជន។
មន្ត្រីជាន់ខ្ពស់ដដែលបាននិយាយថា “ប្រធានាធិបតីបានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការធ្វើអ្វីគ្រប់យ៉ាងតាមអ្នកជំនាញគិតថាជាផ្លូវល្អបំផុតទាក់ទងនឹងការផ្តល់ទំនុកចិត្តលើវ៉ាក់សាំង”។

ជំនួយការសេតវិមាននិយាយថា “ដូចដែលអ្នកបានដឹងហើយថា លោកប្រធានាធិបតីបានជាសះស្បើយពីជំងឺកូវីដហើយដូច្នេះ ខ្ញុំគិតថា អ្វីដែលត្រូវពិភាក្សាគឺថាតើអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយមានអង់ទីគ័រ នឹងចាំបាច់ជាអាទិភាពខ្ពស់សម្រាប់ការទទួលវ៉ាក់សាំងនិងសម្រាប់គោលបំណងនៃការជឿជាក់លើវ៉ាក់សាំងដែរឬក៏អត់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេធាវីផ្ទាល់របស់លោក Trump តេស្តវិជ្ជមាន កូវីដ១៩
ចុចអាន៖ លោក Biden ថា នឹងមិនស៊ើបអង្កេតដាក់ទោសលោក Trump ទេ ពេលចូលកាន់អំណាច
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


