សេដ្ឋកិច្ច
នេះមូលហេតុ ភាគហ៊ុនសកល និងទីផ្សារប្រេងធ្លាក់ចុះ
ឈ្មួញបាននិយាយថា ភាគហ៊ុនសកល និងទីផ្សារប្រេងបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដោយសារតែការភ័យស្លន់ស្លោរបស់វិនិយោគិនជុំវិញផលប៉ះពាល់នៃវិធានការទូទាំងពិភពលោកដើម្បីទប់ស្កាត់វីរុសកូវីដបំប្លែងខ្លួន Omicron ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ។

តម្លៃភាគហ៊ុន និងទីផ្សារប្រេងនៅទ្វីបអាស៊ីបានធ្លាក់ចុះ ដោយសារតែក្តីបារម្ភលើការកើនឡើងជាសកលថ្មីនៃការឆ្លងវីរុសកូវីដ ១៩ ដែលបង្កឲ្យមានការលក់បន្តយ៉ាងខ្លាំងក្លានៅក្នុងទ្វីបអឺរ៉ុប ។
ទន្ទឹមនោះ តម្លៃប្រេងក៏បានធ្លាក់ចុះ ខណៈដែលពាណិជ្ជករមានការព្រួយបារម្មណ៍ចំពោះវិធីដែលវីរុសកូវីដបំប្លែងខ្លួនចុងក្រោយបំផុតអាចប៉ះពាល់ដល់តម្រូវការថាមពលរបស់ពិភពលោក ខណៈក៏ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីដើមឆ្នាំមុន ។

ស្របពេលជាមួយគ្នានេះ នៅទីក្រុងញូវយ៉ក បញ្ហានេះត្រូវបានរារាំងដោយការប្រកាសរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យថ្នាក់កណ្ដាល ដែលថានឹងមិនគាំទ្រច្បាប់ចំណាយសង្គមរបស់ប្រធានាធិបតី ចូ បៃដិន នោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់វិធានការដែលអ្នកវិភាគមួយចំនួនចាត់ទុកថាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


