សន្តិសុខសង្គម
មេខ្យល់នាំពលករឆ្លងដែន ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត
ឧត្តរមានជ័យ ៖ ក្រោមការបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែន ខុសច្បាប់។

ជាក់ស្តែងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) ភេទប្រុស អាយុ ៥៤ឆ្នាំ ជាមុខសញ្ញាមេក្លោងនាំពលករឆ្លងដែនខុសច្បាប់ យ៉ាងសកម្ម ដែលមានលំនៅភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាននាំខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន