ព័ត៌មានអន្ដរជាតិ
អាមេរិក ពិចារណាបញ្ឈប់ការនាំចូលស្មាតហ្វូន យន្តហោះ និងគ្រឿង បន្លាស់របស់ រុស្ស៊ី បើហ៊ានឈ្លានពាន អ៊ុយក្រែន
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក បៃដិន ថា មន្ត្រីអាមេរិកនឹងជួបគ្នាដើម្បីពិភាក្សាអំពីវិធានការប្រឆាំងរុស្ស៊ី ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន ដែលអាចរាប់បញ្ចូលទាំងការបញ្ឈប់ក្នុងការនាំចូលស្មាតហ្វូន យន្តហោះ និងគ្រឿងបន្លាស់រថយន្ត ក៏ដូចជាសម្ភារៈសំខាន់ៗផ្សេងទៀតពីវិស័យគ្រប់ប្រភេទ ។

របាយការណ៍បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិកក៏នឹងពិគ្រោះជាមួយដៃគូសំខាន់ៗនៅអឺរ៉ុប និងអាស៊ី ដែលអាចរងផលប៉ះពាល់ដោយវិធានការទាំងនេះផងដែរ ។
ភាពតានតឹងជុំវិញប្រទេសអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការចោទប្រកាន់ថាមានការដាក់ពង្រាយទាហានរុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន និងការអះអាងពីការត្រៀមខ្លួនសម្រាប់ការឈ្លានពាន ។

ទន្ទឹមនោះ ទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ខណៈរុស្ស៊ីក៏បាននិយាយដែរថា ខ្លួនមានសិទ្ធិផ្លាស់ទីកងកម្លាំងក្នុងទឹកដីខ្លួន ។
របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់វិធានការត្រួតពិនិត្យការនាំចេញប្លែកពីធម្មតាដើម្បីបង្ការប្រទេសរុស្ស៊ីពីការនាំចូលបច្ចេកវិទ្យាឧស្សាហកម្ម និងអ្នកប្រើប្រាស់ ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់រុស្ស៊ី ប្រតិបត្តិការឧស្សាហកម្ម និងការងារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កងទ័ពកំពុងបែកបាក់ ឧត្តមសេនីយ៍អាមេរិក ព្រមានផ្ទុះរដ្ឋប្រហារយោធា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


