សុខភាព
បើមានជំងឺពីរមុខនេះ ត្រូវដឹងអ្វីគួរហូប និងមិនគួរ
ទឹកនោមផ្អែម និងលើសឈាម សុទ្ធជាជំងឺកាចសាហាវឆក់យកជីវិតមនុស្សជាច្រើនរៀងរាល់ឆ្នាំ អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ចាស់ ជំទង់ ខណៈស្រុកយើងក៏សម្បូរអ្នកជំងឺទាំងពីរប្រភេទនេះដែរ។

គ្នាយើង និងចាស់ៗនៅផ្ទះ មានកើតទឹកនោមផ្អែមផង លើសឈាមផង គួរប្រុងប្រយ័ត្ន។ អត្ថបទនេះនឹងណែនាំអាហារគួរញ៉ាំ និងមិនគួរញ៉ាំ ដើម្បីរក្សាសុខភាពឲ្យប្រសើរ។
៣ ភាគ ៤ គ្នាយើងកើតទឹកនោមផ្អែម សុទ្ធតែមានបញ្ហាលើសឈាម។ កត្តារបបអាហារ សំខាន់បំផុតគ្រប់គ្រងសុខភាពរបស់យើងប្រចាំថ្ងៃ៖
១- ជាតិសូដ្យូម (អំបិល)
គ្នាយើងលើសឈាម ត្រូវតមប្រៃដាច់ខាត អនុញ្ញាតឲ្យញ៉ាំត្រឹមតែ ១៥០០ មិល្លីក្រាម (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ អាហារនៅតាមហាង មានជាតិអំបិល និងសារធាតុប្រៃខ្លាំង អ៊ីចឹងគួរចំណាយពេលចម្អិននៅផ្ទះប្រសើរជាង ចំណេញទាំងលុយកាក់ បានទាំងសុខភាព។
២- គ្រាប់ធញ្ញជាតិ និងជាតិម្សៅ

គ្រាប់ធញ្ញជាតិ និងអាហារជាតិម្សៅ សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមចាំបាច់ អាចធ្វើឲ្យជាតិស្ករក្នុងឈាមប្រសើរឡើង និងឆ្អែតបានយូរ។
៣- ចេក
ចេកសម្បូរប៉ូតាស្យូម អាចបន្ថយអំពើរបស់សូដ្យូម (អំបិល) ទៅលើសរសៃឈាម ដូចនេះគួរញ៉ាំចេកឲ្យបានច្រើន។
៤- ស្រា
អាល់កុល មានជាតិស្ករខ្ពស់ ចឹងហើយគួរតែចៀសវាង។
៥- បន្លែ និងផ្លែឈើ

ដោយសារបន្លែ និងផ្លែឈើពោរពេញដោយរ៉ែខនិជ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាមានឥទ្ធិពលគ្រប់គ្រងសម្ពាធឈាម និងរក្សាលំនឹងជាតិស្ករ។
៦- កាហ្វេ
បន្ថយឲ្យមកនៅត្រឹម ២០០ មិល្លីក្រាម/ថ្ងៃ ព្រោះថាជាតិកាហ្វេអ៊ីន មានទំនាក់ទំនងជាមួយការកើនសម្ពាធឈាម និងជាតិស្ករក្នុងឈាមដូចគ្នា។
៧- អាហារខ្លាញ់

មានជំងឺទាំង ២ ប្រភេទនេះ មិនគួរញ៉ាំអាហារណាសម្បូរជាតិខ្លាញ់ទេ ព្រោះអាចបង្កឲ្យមានបញ្ហាបេះដូងទៅថ្ងៃក្រោយ។ ត្រូវញ៉ាំខ្លាញ់មានប្រភពពីរុក្ខជាតិ ដូចជា ផ្លែប៊ើរ ប្រេងអូលីវ និងគ្រាប់ធញ្ញជាតិ ជំនួសវិញ។
៨- សាច់សុទ្ធ
សាច់សុទ្ធ ជាប្រភពប្រូតេអ៊ីនជួយគ្រប់គ្រងជាតិស្ករបានល្អ និងធ្វើឲ្យយើងឆ្អែតបានយូរ ប៉ុន្តែមិនត្រូវញ៉ាំច្រើនពេកទេ។
៩- កំណត់ត្រាទុក
គ្នាយើងគួរកត់ត្រាទុកអ្វីជាទម្លាប់ និងរបបអាហារចាំបាច់សម្រាប់តាមដានអាការៈ និងភាពប្រសើរឡើងនៃជំងឺ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


