នយោបាយ
សម្តេចតេជោ បញ្ជាក់ថា ការប្រជុំជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃស្អែកនេះ ធ្វើឡើងតែមួយព្រឹក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសបេក្ខភាព អ្នកបន្តវេនជានាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ គឺធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។ សម្តេចតេជោ បានបង្ហើបឱ្យដឹងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា លោកហ៊ុន ម៉ាណែត គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគតដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រជាសាធារណៈកាលពីពេលថ្មីៗនេះ។ ក្រោយការប្រកាសនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងមហាជនកម្ពុជាជាច្រើននាក់ទៀត ក៏បានចេញមកប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះផងដែរ។ បើតាមពួកគេ គឺលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិ និងគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ដំណែងដឹកនាំកំពូលរបស់កម្ពុជានេះ។
ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចនៅមានបេក្ខភាពលេចធ្លោរនៅក្នុងចិត្តរបស់សម្តេចចំនួន៤រូបផ្សេងទៀត ដែលជាបេក្ខភាពប្រកួតប្រជែងជាមួយនឹងលោក ហ៊ុន ម៉ាណែត។ យ៉ាងណាក៏ដោយ បេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាបន្តវេន នឹងត្រូវជ្រើសរើសជាផ្លូវការនៅក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្តាលគណបក្សបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?