ព័ត៌មានជាតិ
ខេត្តកំពតធ្លាក់ចុះភ្ញៀវទេសចរ៣០ភាគរយតែមន្រ្តីរំពឹងថានឹងកើនឡើងវិញនៅថ្ងៃឆ្លងឆ្នាំ
វិបត្តិកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងនៅខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់របស់កម្ពុជា ធ្លាប់តែមានភ្ញៀវទេសចរទៅកម្សាន្តលេងច្រើនកុះករ ត្រឡប់ជាធ្លាក់ចុះភ្ញៀវប្រមាណជាង ៣០ភាគរយ នៅឆ្នាំ ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោក សយ ស៊ីណុល បានប្រាប់កម្ពុជាថ្មីថា ភ្ញៀវទេសចរទៅកម្សាន្តលេងនៅខេត្តកំពតឆ្នាំ ២០២១ មានចំនួនជិត ៩០ម៉ឺននាក់ ពោលគឺធ្លាប់ចុះជាង ៣០ភាគរយ បើធ្វើនឹងឆ្នាំ ២០២០ មានចំនួនជាង ១លាន៥សែននាក់។ លោកបន្តថា បើទោះជាឆ្នាំ ២០២០ ស្ថិតក្នុងវិបត្តិកូវីដក្តី ប៉ុន្តែចំនួនភ្ញៀវទេសចរក្នុងស្រុក មិនធ្លាក់ចុះនោះទេ បើធៀបនឹងឆ្នាំ ២០១៩ មានចំនួនក្រោម ១លាន៥សែនតិចតួចប៉ុណ្ណោះ។

ចំណែកចំណូលបានពីវិស័យទេសចរណ៍ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្នុងភ្ញៀវទេសចរម្នាក់ ចំណាយប្រាក់ប្រមាណ ៧០ដុល្លារ ក្នុងការដើរកម្សាន្តម្តង។ ដូច្នេះបើតាមការគណនា ភ្ញៀវទេសចរចំនួន ៩០០,០០០នាក់ ស្មើនឹងចំណូល ៦៣,០០០,០០០ដុល្លារអាមេរិក នៅខេត្តកំពត ក្នុងឆ្នាំ ២០២១។
លោក សយ ស៊ីណុល ជឿជាក់ថា នៅថ្ងៃបុណ្យចូលឆ្នាំសកលខាងមុខនេះ កំណើនភ្ញៀវទេសចរ នឹងមកកន្សាន្តនៅខេត្តកំពតច្រើន ខណៈដែលអាជ្ញាធរ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច។
សូមបញ្ជាក់ថា នៅខេត្តកំពតមានតំបន់រមណីយដ្ឋានជាច្រើន មានដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ រមណីយដ្ឋានដូងទេរ សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ទឹកធ្លាក់តាដា ភូមិក្តាត សហគមន៍ព្រៃកោងកាងត្រពាំងសង្កែ រមណីយដ្ឋានសំបូរព្រៃចាក អន្លង់ធំ អន្លង់ខៀវ ទឹកជ្រោះ៩ជាន់ ទំនប់ម្លិច Nataya resort ឆ្នេរសមុទ្រនៅភ្នំដូង និងតំបន់ផ្សេងៗមួយចំនួនទៀត៕ ទួន សុផល





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


