ព័ត៌មានអន្ដរជាតិ
រំភើបពេក រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសសម្រក់ទឹកភ្នែកពេលឃើញមនុស្សដំបូងចាក់វ៉ាក់សាំងកូវីដ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock និយាយថា គាត់បានស្រក់ទឹកភ្នែកនៅពេលឃើញលោកយាយ Margaret Keenan ទទួលបានការចាក់វ៉ាក់សាំងនៅព្រឹកនេះ។
ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Boris Johnson បានបង្ហោះ Twitter ថា “ថ្ងៃនេះការចាក់វ៉ាក់សាំងដំបូងបង្អស់នៅចក្រភពអង់គ្លេសប្រឆាំងនឹងជំងឺកូវីដ១៩បានចាប់ផ្តើមហើយ។ សូមថ្លែងអំណរគុណដល់ NHS របស់យើង, ដល់អ្នកវិទ្យាសាស្ត្រទាំងអស់ដែលបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ, ដល់អ្នកស្ម័គ្រចិត្តទាំងអស់និងដល់អ្នកគ្រប់គ្នាដែលបានអនុវត្តតាមច្បាប់ដើម្បីការពារអ្នកដទៃ។ យើងនឹងយកឈ្នះវាជាមួយគ្នា”។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា លោកសង្ឃឹមថាអ្នកនៅតាមមណ្ឌលសុខភាពនឹងចាប់ផ្តើមទទួលថ្នាំបង្ការមុនថ្ងៃបុណ្យណូអែល។ លោកបានប្រាប់ Sky News ថា “យើងអាចធ្វើបានលឿនបើវាមានសុវត្ថិភាព”។
លោក Hancock ក៏បានជំរុញឲ្យប្រជាជនបន្តគោរពតាមវិធានការរឹតត្បិតផងដែរបើទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ។
លោកបានប្រាប់ទូរទស្សន៍ Sky News ថា “វាជាដំណឹងដ៏អស្ចារ្យដែលយើងគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានទទួលការអនុញ្ញាតបែបនេះនិងអាចចាប់ផ្តើមកម្មវិធីនេះបានហើយនៅពេលមនុស្សដែលងាយរងគ្រោះដោយជំងឺកូវីដ១៩ត្រូវបានចាក់វ៉ាក់សាំង នៅពេលនោះយើងអាចដកការរឹតត្បិតបាន យើងគិតថាអាចនៅនិទាឃរដូវ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោកយាយអាយុ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេក្នុងលោកដែលទទួលបានវ៉ាក់សាំងកូវីដនៅ អង់គ្លេស
ចុចអាន៖ Sinovac Biotech បង្កើតលទ្ធភាពផលិតវ៉ាក់សាំងទ្វេដង ដល់ទៅ ៦០០លានដូសក្នុងមួយឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore