ជីវិតកម្សាន្ដ
នាង ប្រាក់សុគន្ធ បន្សល់ត្រឹមរូបថត និងពាក្យប៉ុន្មានម៉ាត់ចុងក្រោយទៅកាន់អ្នកម្តាយ មុនការស្លាប់
មហាជនអ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍រន្ធត់ចិត្តខ្លាំង ចំពោះរឿងរ៉ាវដ៏អកុសលនៃការស្លាប់តារាចម្រៀងលោក នាង ប្រាក់សុគន្ធ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១។

តាមរយៈដំណឹងនៃការស្លាប់ នាង ប្រាក់សុគន្ធ បើសង្កេតឃើញមកទល់ពេលនេះ នៅតែមានការបង្ហោះចែករំលែកយ៉ាងច្រើនព្រាតភ្ជាប់នឹងខ្លឹមសារចូលរួមរំលែកទុក្ខ និងការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សិល្បករផ្នែកចម្រៀងវ័យក្មេងខាងលើ។


ដោយឡែករឿងដែលគេកាន់តែចាប់អារម្មណ៍និងរន្ធត់ចិត្តទៀតនោះ គឺក្រោយឃើញសាររូបថត១សន្លឹករបស់តារាចម្រៀងលោក នាង ប្រាក់សុគន្ធ ពោលទៅកាន់អ្នកម្តាយមុខពេលស្លាប់ប្រហែលជា៥ឬ៦ ថ្ងៃកន្លងទៅ។ បង្ហោះភ្ជាប់ និងរូបភាពនោះ នាង ប្រាក់សុគន្ធ បានលើកឡើងថា Good morning អ្នកម្ដាយចា កូនយល់សប្តិឃើញទាំងព្រឹកម៉ងជូនពរអ្នកម្ដាយឲ្យមានសុខភាពល្អ។

ខ្លឹមសារប៉ុន្មានឃ្លា និងរូបថតមួយសន្លឹកដែលបន្សល់ទុកជាមួយអ្នកម្តាយមុនពេលស្លាប់របស់តារាច ម្រៀង នាង ប្រាក់សុគន្ធ នេះបានធ្វើឲ្យអ្នកគាំទ្រកាន់តែស្រណោះ និងរំជួលក្នុងចិត្តខ្លាំងជាពន់ពេក។ សូមបញ្ជាក់ថាតារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយចេញពីច្រៀងនៅហាងសាច់អាំងមួយកន្លែងក្បែរច្រមុះជ្រូកស្ទឹងមានជ័យ៕
_medium.jpg)

អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


