ព័ត៌មានអន្ដរជាតិ
តុលាការមីយ៉ាន់ម៉ា ដាក់គុកតារាល្បីបន្ថែមទៀត
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា បានកាត់ទោសតារាល្បីឈ្មោះចំនួនបីនាក់ ឲ្យជាប់ពន្ធនាគារ ម្នាក់ រយៈពេល៣ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារខែកុម្ភៈ។

យោធាបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ខែកុម្ភៈ ដែលជាហេតុបង្កឲ្យមានការតវ៉ា និងភាពចលាចល។
នៅដើមដំបូងនៃបាតុកម្ម ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុង និងទីប្រជុំជននានា ជាមួយតារាសម្តែង និងតារាចម្រៀងជាច្រើននាក់ ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ចេញសំឡេងគាំទ្រ និងខ្លះនិយាយនៅឯការជួបជុំ។

ក្នុងចំណោមអ្នកដែលចូលរួម មានតារាសម្ដែងល្បីឈ្មោះ Pyay Ti Oo និង Eaindra Kyaw Zin ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយត្រូវបានចោទប្រកាន់ក្រោមក្រមព្រហ្មទណ្ឌ ដែលហាមប្រាមការនិយាយប្រឆាំង។
ទីភ្នាក់ងារព័ត៌មាន Mizzima និង BBC មីយ៉ាន់ម៉ាបានរាយការណ៍ថា តុលាការនៅទីក្រុងយ៉ាំងហ្គោន បានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំជាមួយពលកម្មធ្ងន់ធ្ងរ។

តារាសម្តែងនិងអ្នកដឹកនាំរឿងដ៏ល្បីល្បាញ Lu Min ដែលបានសម្តែងក្នុងខ្សែភាពយន្តជាង ១,០០០ ក៏បានទទួលការកាត់ទោស ពីបទចោទប្រកាន់ដូចគ្នានេះដែរ។
គួរបញ្ជាក់ថា តារាម៉ូដែលប្រុសម្នាក់ទៀតឈ្មោះ Paing Takhon ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំជាមួយពលកម្មធ្ងន់ធ្ងរកាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ តារាល្បី មីយ៉ាន់ម៉ា Paing Takhon កាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោយបាត់ដំណឹងជិត ៧ខែ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


