Connect with us

KPT+

តើល្អទេ ​ឱ្យកូនតូចចូលរៀនមុនគ្រប់អាយុ?

បានផុស

នៅ

ប៉ាម៉ាក់​ភាគច្រើន នៅ​បច្ចុប្បន្ន​នេះ បញ្ជូន​កូនតូច​ទៅ​សាលារៀន ឬ​មត្តេយ្យសិក្សា ទាំង​មិន​ទាន់​គ្រប់​អាយុ ដោយសារ​ចង់​ឲ្យ​កូន​តូច​រៀន​ឆាប់ចេះ ស្គាល់​វិន័យ សម្រប​ខ្លួន​ជាមួយ​ក្មេង​ដទៃ រួមជាមួយ​ប៉ាម៉ាក់​រវល់​នឹង​ការងារ អត់មាន​ពេល​មើលថែ​កូន​ផងដែរ។

តើការ​បញ្ជូន​កូនតូច​ទៅ​រៀនទាំង​មិន​ទាន់​គ្រប់​អាយុ​ដូច្នេះ ផ្ដល់​ការ​វិវត្ត​អ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឆ្លើយ​នឹង​សំនួរ​នេះ យើង​ពិនិត្យ​លើ​ការសិក្សា​មួយ​របស់​អាមេរិក ក្រោម “គម្រោង​ការ​ត្រៀម​ខ្លួន​ចូលរៀន Chicago” ដែល​បាន​សិក្សា​លើ​ការ​ចូលរៀន​របស់​កុមារ ៤៦៦​នាក់ អាយុ ៣-៤​ឆ្នាំ អស់​រយៈពេល ១០​ឆ្នាំ។ កុមារ​តូចៗ​ចំនួន​ពាក់កណ្ដាល បាន​ចូលរៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ​ខ្ពស់ និង​បាន​បង្រៀន​ពី​យុទ្ធសាស្ត្រ​វិន័យ​បែប​វិជ្ជមាន រួមជាមួយ​ការ​ផ្ដល់​ជំនួយ​គ្រប់គ្រង​បញ្ហា​ស្ត្រេស​នៅ​ក្នុង​ថ្នាក់​រៀន។ ចំណែក​ពាក់កណ្ដាល​ទៀត ចូលរៀន​ក្នុង​ថ្នាក់​ដែល​មាន​កម្មវិធី​សិក្សា​ធម្មតា។

អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​តូចៗ​ដែល​មាន​រៀន​ជាមួយ​គ្រូមាន​វិជ្ជាជីវៈ មាន​វិន័យ​ផ្ទាល់ខ្លួន​ល្អ និង​មាន​មូលដ្ឋាន​ក្នុង​សិក្សា​ល្អ ជាង​កុមារ​ដែល​រៀន​ក្នុង​ថ្នាក់​មាន​កម្មវិធី​សិក្សា​ធម្មតា។

អ្នកនាំពាក្យ​សមាគមន៍​ផ្នែក​កុមារ​អាមេរិក P. Gail Williams បញ្ជាក់​ថា ការចូលរៀន​មុន​គ្រប់​អាយុ មាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​វាជួយ​ឲ្យ​កុមារ​តូចៗ រៀន​ពី​ការ​ទំនាក់ទំនង​ជាមួយ​ក្មេង​ផ្សេងទៀត។ កុមារ​តូចៗ ចូលចិត្ត​លេង​ជាមួយ​គ្នា ហើយ​តាមរយៈ​ការ​លេង​នេះ វា​ជួយ​ឲ្យ​កុមារ​រៀន​និយាយ​ពាក្យ​សម្ដី​ជាមួយ​កុមារ​ផ្សេង​ទៀត។

ចំណែកលោកស្រី Tara Phebus នាយក នៃ​វិទ្យាស្ថាន Nevada សម្រាប់​គោលនយោបាយ និង​ការស្រាវជ្រាវ​លើ​កុមារ បញ្ជាក់​ថា ការ​ចូលរៀន​មុន​គ្រប់​អាយុ ជួយ​បង្កើន​ការ​និយាយ​ពាក្យ​សម្ដី ជំនាញ​អាន ក៏ដូច​ជា​ការ​អភិវឌ្ឍ​ជំនាញ​គណិតវិទ្យា ដូចជា​ការ​រាប់ រៀបចំ និង​កត់​ចំណាំ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បង្រៀនកូនយល់ចិត្តអ្នកដទៃ បង្កើនភាពវ័យឆ្លាតផ្នែកអារម្មណ៍

ចុចអាន៖ ជំរុញឱ្យកូនរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់ទាំងសុខភាព និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម