សន្តិសុខសង្គម
Update ៖ ចាប់ឃាត.ក បានហើយករណីចាក់សម្លាប់ក្នុងមណ្ឌលចត្តាឡីស័ក
ឃាត.ក ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីកាប់និងចាក់សម្លាប់ ទៅលើយុវជនម្នាក់ទៀតរហូតដល់ស្លាប់នៅកន្លែងធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣៨នាទី នៅចំណុចមណ្ឌលធ្វើចត្តាឡីស័ក (អតីត រោងចក្រម្សៅមី) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សាបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១. លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (រត់គេចខ្លួន) ។ ២.ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (រត់គេចខ្លួន) និង៣.ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្ក្រង ឃុំអង្ក្រង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាព យកដាវសាំម៉ូរ៉ៃ និងកូនកាំបិតកាប់ ចាក់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលជាមួយគ្នា បណ្ដាលឲ្យរងរបួស ចំហៀងខាងឆ្វេង និងស្មា ចំហៀងខាងឆ្វេងចំនួន ០៤កន្លែងធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្នុងករណីនេះ ដោយអនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាលដំបង និងមានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ផងនោះ ទើបលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


