Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សំណូមពរឲ្យអនុញ្ញាត ប្រភេទកីឡារបស់កូរ៉េទាំងពីរ ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរដល់គណៈកម្មការអូឡាំពិក អនុ​ញ្ញាត​​ឲ្យប្រភេទកីឡារបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ ២០២៣ខាងមុខនេះ។

នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាការលើកទឹកចិត្ត ឲ្យមានការបង្រួមបង្រួមកូរ៉េទាំងពីរនោះ គឺសម្ដេចសំណូម​​ពរឲ្យគណៈកម្មការអូឡាំពិក អនុញ្ញាតឲ្យប្រភេទកីឡារបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង ចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា នាពេលខាងមុខ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «បើយើងចង់ជំរុញឲ្យ មានការស្រុះស្រួលជាតិ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យើងគួរតែលើកទឹកចិត្ត ឲ្យកីឡាទាំងពីរនេះវាទៅជាមួយគ្នា ដែលកាលពីមុននោះ នៅក្នុងការប្រកួតអូឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាបង្កើតជាក្រុមចម្រុះ ចូលទៅប្រកួតទៅហើយ»។

សម្រាប់ការប្រកួតស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ ២០២៣ខាងមុខនេះ គឺប្រទេសកម្ពុជា ចង់ឲ្យប្រភេទកីឡា ITF របស់កូរ៉េខាងជើង និងប្រភេទកីឡា WTF របស់កូរ៉េត្បូង ចូលរួមប្រកួតប្រជែងផងដែរ។ តាមសម្ដេចតេជោ ហ៊ុន សែន ការចង់ឲ្យប្រភេទកីឡានៃប្រទេសទាំងពីរ ចូលរួមយ៉ាងដូច្នេះ គឺជាផ្នែកនៃការខិតខំប្រឹងប្រែង ដើម្បីឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើង ឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ៕

អត្ថប៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម